​អ្នក​មក​ស្តាប់​ស្ថានការណ៍​នយោបាយ នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​តិច​ទៅៗ​

ភ្នំពេញ:

អ្នក​មក​ស្តាប់​ស្ថានការណ៍​នយោបាយ នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​តិច​ទៅៗ​។ ដោយ​ព្រឹក​មិញ មានតែ​ជាង ៤0 នាក់ តែប៉ុណ្ណោះ​។ បន្ទាប់ពី​សមត្ថកិច្ច តាម​ចាប់ខ្លួន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦ ឧសភា
 (​ចាប់​អត់​បាន​) គឺមាន​ក្រុម​អ្នកគាំទ្រ ប្រកូក​ប្រកាស​គ្នា មក​ប្រមូលផ្តុំ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែ ដើម្បី​ការពារ​កុំ​ឲ្យ ប៉ូលិស​ចាប់ខ្លួន​លោក កឹម សុខា គឺ​ឃើញ​មាន​មនុស្ស​ប្រមាណ ៧០០ ទៅ ៨០០​នាក់​។

​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក្រុម​អ្នកគាំទ្រ​ការពារ​លោក កឹម សុខា កាន់តែ​មានការ​ថយចុះ ជា​បន្តបន្ទាប់ ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា គឺ​ឃើញ​មាន​អ្នកគាំទ្រ ប្រមាណ​ជា ៤០​នាក់ តែប៉ុណ្ណោះ​៕N​/D