ហ៊ានណាស់! នាំចូលមក​ទឹកដីគេ​

ខេត្តព្រះវិហារ ៖ មេ​​ជួញ​ដូរ​​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃចាប់ខ្លួនបាន នៅ​​ថ្ងៃ​ទី​២០ ​មិថុនា ២០១៦ ​នេះ ​ស្ថិត​​នៅ​ចំណុច​មុខ​​វត្ត​កំពង់​ស្រឡៅ ​ក្នុងភូមិ​​កំពង់ស្រឡៅ ​ឃុំ​កំពង់​ស្រឡៅ ស្រុក​​ឆែប ខេត្តព្រះវិហារ ​​។

​ប្រភពឱ្យ​ដឹងថា ជន​សង្ស័យ​​ឈ្មោះ​ប៊ុ​ន មន ( BOUN MONE) ​ជនជាតិ​ឡាវ អាយុ​៥២​ឆ្នាំ ទីលំនៅ​ស្រុក​មឿង​ស៊ី​ង ខេត្ត​ណាំ​ថា ប្រទេស​​ឡាវ ​​ថ្នាំ​ញៀនដែលដកហូតបាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​២​គីឡូ​ក្រាម​។ បច្ចុប្បន្ន ជនសង្ស័យ​ស្ថិត​ក្រោម​ការ​សួរនាំ ​​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​