រន្ធត់ ! The Conjuring 2 ឆាប​យក​ជីវិត​បុរស​ម្នាក់ ?

6 Videos


អ្នកប្រហែលជាបានដឹងបានឮខ្លះៗពីភាពយន្តរន្ធត់ The Conjuring 2 ថាតើវាគួរឲ្យខ្លាចប៉ុណ្ណានោះ ។ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏រន្ធត់ និង អាថ៌កំបាំងមួយកើតឡើងលើបុរសម្នាក់នៅប្រទេសឥណ្ឌា ក្រោយចូលទស្សនារឿងនេះ ដែលវាពិតជាមិនគួរឲ្យជឿ ។

P9

យោងតាមសារព័ត៌មានល្បីឈ្មោះមួយនៅប្រទេសឥណ្ឌា គេបានដឹងថា បុរសវ័យ ៦៥ ឆ្នាំម្នាក់បានទទួលរងគ្រោះថ្នាក់ដល់ជីវិត ក្រោយចូលទស្សនារឿងនេះ ។ ហេតុការណ៍នេះបានកើតឡើងនៅរោងភាពយន្ត Sri Balasubramaniar Cinemas ដែលនៅពេលនោះ បុរសរងគ្រោះបានប្រាប់អ្នកអង្គុយជិតថា ខ្លួនមានបញ្ហាចុកដើមទ្រូងខុសប្រក្រតី ហើយក្រោយពីភាពយន្តបានបញ្ចប់ បុរសរូបនោះក៏ដួលសន្លប់តែម្តង ។ បុរសរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ តែគ្រប់យ៉ាងហួសពេលអស់ទៅហើយ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយមកខាងមន្ទីរពេទ្យក៏បានឲ្យមិត្តភក្តិរបស់បុរសរងគ្រោះយកសាកសពទៅមន្ទីរពេទ្យ Tiruvannamalai Government Medical College Hospital ដើម្បីធ្វើកុសលវិច្ច័យ ឈ្វេងយល់មូលហេតុនៃការស្លាប់ ស្រាប់តែទាំងមិត្តភក្តិ និង សាកសពបានបាត់ខ្លួនដោយមិនមានមូលហេតុ ។ ក្រុមមន្ត្រីប៉ូលីសក៏កំពុងញាប់ដៃញាប់ជើង ស៊ើបអង្កេតលើរឿងនេះផងដែរ តែពួកគេមិនទាន់អាចរកភស្តុតាងណាមួយបាននៅឡើយទេ ។

រន្ធត់ ! The Conjuring 2 ឆាប​យក​ជីវិត​បុរស​ម្នាក់ ?

គួរបញ្ជាក់ផងដែរថា រឿង The Conjuring 2 ជារឿងបែបរន្ធត់មួយប្រភេទដែលដកស្រង់ពីរឿងពិតមួយដែលកើតឡើងនៅប្រទេសអង់គ្លេស ហើយរឿងនេះអាចរកចំណូលបានយ៉ាងច្រើន ក្រោយពីដាក់បញ្ជាំងនៅអាមេរិកនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦ ៕

រន្ធត់ ! The Conjuring 2 ឆាប​យក​ជីវិត​បុរស​ម្នាក់ ?
រន្ធត់ ! The Conjuring 2 ឆាប​យក​ជីវិត​បុរស​ម្នាក់ ?