ទេព បូ​ព្រឹក្ស បង្ហាញ​សាច់​ខ្នង​ជាមួយ​ស្នាម​សាក់​យ៉ាង​ស្រស់ស្អាត​

6 Videos


ប៉ុន្មានថ្ងៃកន្លងមកនេះ ទេព បូព្រឹក្ស បានចំណាយពេលវេលាដើរកំសាន្តនៅប្រទេសថៃយ៉ាងសប្បាយរីករាយជាមួយ មិត្តភក្តិរបស់ខ្លួន ជាពិសេសនាងបានបង្ហាញរូបភាពស្នាមសាក់នៅលើស្មាខាងស្តាំនិងនៅកញ្ចឹងក មើលទៅ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ។

P9

ក្រោយពីមមាញឹកនៅក្នុងការសម្តែងអស់ពេលជាច្រើនខែមក ទេព បូព្រឹក្ស បានឆ្លៀតពេលវេលាដើរលំហែ កាយនៅក្រៅប្រទេសម្តង សម្រាប់ការដើ់រកំសាន្តនេះ ទេព បូព្រឹក្ស ពិតជារីករាយណាស់ នាងថែមទាំង បានថតរូបស្អាតៗចែកជូនអ្នកគាំទ្រមើលទៀតផង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបភាពមួយសន្លឹកដែល ទេព បូព្រឹក្ស បានចុះទៅហែលទឹក នៅក្នុងអាងហែលទឹក ដោយនាងបានថតពីក្រោយខ្នង រំលេចជាមួយស្នាមសាក់ ដែលមានជាអក្សរ និងស្នាមសាក់នៅលើ កញ្ចឹងកយ៉ាងស្រស់ស្អាត ។

ទេព បូ​ព្រឹក្ស បង្ហាញ​សាច់​ខ្នង​ជាមួយ​ស្នាម​សាក់​យ៉ាង​ស្រស់ស្អាត​

មិនដឹងថា ស្នាមសាក់នោះ ទេព បូព្រឹក្ស សាក់ក្នុងន័យអ្វីនោះទេ ប៉ុន្តែជាអក្សរដែលបង្ហាញពីការស្រលាញ់ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ទេព្យ បូព្រឹក្ស កាន់តែស្រស់ស្អាតឡើងៗ ប្រជាប្រិយភាពនាងក៏កាន់តែមានការចាប់ អារម្មណ៍ខ្លាំង ជាពិសេសរាល់ពេលចេញបទចម្រៀងថ្មីៗម្តងៗ នាងតែងតែបានបង្ហាញនូវក្បាច់រាំថ្មីៗជាច្រើនសម្រាប់ឲ្យអ្នកគាំទ្រទស្សនា ៕ អាលីណា

ទេព បូ​ព្រឹក្ស បង្ហាញ​សាច់​ខ្នង​ជាមួយ​ស្នាម​សាក់​យ៉ាង​ស្រស់ស្អាត​
ទេព បូ​ព្រឹក្ស បង្ហាញ​សាច់​ខ្នង​ជាមួយ​ស្នាម​សាក់​យ៉ាង​ស្រស់ស្អាត​
ទេព បូ​ព្រឹក្ស បង្ហាញ​សាច់​ខ្នង​ជាមួយ​ស្នាម​សាក់​យ៉ាង​ស្រស់ស្អាត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត