រឿង Shrek នឹង​ត្រលប់​មកវិញ​ក្នុង​សាច់រឿង​ថ្មី​

6 Videos


ផលិតកម្ម Dream Works Animation ដែលទទួលបានជោគជ័យក្នុងខ្សែភាពយន្ត Shrek កន្លងមក គ្រោងនឹងផលិតភាគថ្មីបន្តនៃខ្សែភាពយន្តនេះជាបន្តទៀតក្រោយអវត្តមានអស់រយៈពេល ៥ ឆ្នាំ ។

P9

ចំពោះខ្សែភាពយន្តភាគមុនៗ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិជជនទាំងវ័យក្មេង និង វ័យចាស់ ។ ការប្រកាសថា ខ្សែភាពយន្តនេះនឹងត្រលប់មកវិញ គីនៅក្រោយពេលដែលក្រុមហ៊ុន NBCUniversal បានទិញសិទ្ធកាន់កាប់យកស្ទូឌីយ៉ូ Dream Work Animation ក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ ។

លោក Chris Meledandri ផលិតករមកពីផលិតកម្ម Illumination Entertainment ដ៏មានទេពកោសល្យ នឹងធ្វើការផលិតរឿងភាគថ្មីនេះជាបន្តទៀត ។ គោលបំណងផលិតរឿងនេះឡើងវិញ គឺដើម្បីពង្រឹងនូវតួអង្គដ៏មានប្រជាប្រិយភាពសារជាថ្មីសម្រាប់បម្រើ អារម្មណ៍និងភាពរីករាយដល់អ្នកគាំទ្រ និង អ្នកទស្សនាទូទៅ ។

គួររំលឹកថា រឿង Shrek បានបង្ហាញវត្តមានភាគតំបូងក្នុងឆ្នាំ ២០០១មកម្ល៉េះ ដោយអាចរកចំណូលបាន ៤៨៤ លានដុល្លារ ចំពោះការដាក់បញ្ចាំងនៅទូទាំងពិភពលោក និងជាខ្សែភាពយន្តដែលទទួលបានពានរង្វាន់អូស្កាដំបូងបំផុត សម្រាប់ខ្សែភាពយន្តបែបជីវចល (animation) ដ៏ល្អបំផុត ។ ក្រោយមករឿងនេះបានផលិត ៣ ភាគជាបន្តទៀត ហើយរឿងទាំងអស់សរុបទៅអាចរកចំណូលបាន ៣,៥ ពាន់លានដុល្លារ ទៅទូទាំងពិភពលោក ។

នេះជាជំហានមួយដែលយកតាមគម្រូរបស់ផលិតកម្ម Pixar ដែលបានផលិតសាច់រឿងភាគបន្ត ដូចជារឿង Finding Dory បន្ទាប់ពីរឿង Finding Nemo ព្រមទាំងមានគម្រោងផលិតរឿង Car 3 និង Toy Story 4 ជាបន្តទៀត ៕

                                                                                             សុផល