ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​អន្លង់វែង​ឃាត់ខ្លួន ពី​បទ​ចែកចាយ ​និង​ប្រើប្រាស់​​សារធាតុ​ញៀន​

ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​អន្លង់វែង​ឃាត់ខ្លួន ពី​បទ​ចែកចាយ ​និង​ប្រើប្រាស់​​សារធាតុ​ញៀន​



ឧត្តរមានជ័យ ៖ អាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជាប់​ពាក់ព័ន្ធ​នូវ​ការ​ចែកចាយ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​។​

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៧B.​ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ស្រុក បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ស្ត្រី​ដែល​ជាប់ចោទ​នោះ មានឈ្មោះ មាស រ៉ាវី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ក្នុង​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​រូបនេះ គឺកម្លាំងបាន​ទទួល​ព័​ត៍​មាន​រាយការណ៍ ពី​បណ្ដាញ របស់​កងរាជអាវុធហត្ថ​ស្រុក មក​ថា ស្ត្រី​ដែល​មាន​ឈ្មោះ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​C១២៥ សេរី​២០១៦​ពណ៌​ខ្មៅ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ កំពុង​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦៧B មាន​សារ​​ធាតុ​ញៀន ឆ្ពោះ​ទៅកាន់​ភូមិ​អូរ​តា​ម៉េង​។​

ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ លោក​បាន​បញ្ជា ឲ្យ​លោក​អនុសេនីយ៍ឯក ហ៊ើន សំបោ​ន ទទួល​ផ្នែក​ស្រាវជ្រាវ​ និង​ព្រហ្មទណ្ឌ​អាវុធហត្ថ​ស្រុក​ដឹកនាំ​កម្លាំង​ចុះ​ពួនស្ទាក់ នៅ​ចំណុច​ភូមិ​អូរ​តា​ម៉េង។ បន្តិចក្រោយមក​ស្រាប់តែ​បាន​ឃើញ​ស្ត្រី​រូប​នេះ ​ជិះ​ម៉ូតូ​មកដល់ កម្លាំង​អាវុធហត្ថ​ក៏បាន​ឃាត់ខ្លួន​តែម្តង ហើយ​បាន​ធ្វើការ​ឆែក ឆេ​រក​ឃើញ ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​)​ចំនួន​១៦​គ្រាប់ រួចក៏​ដកហូត​រួមជាមួយ​ម៉ូតូ​មួយ​គ្រឿង នាំ​យក​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​សាកសួរ​ចម្លើយ​។​

លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ បាន​បញ្ជាក់​ថា យោង​តាម​ចម្លើយ​សារ​ភាព ស្ត្រី​រូប​នេះ​និង​យោង​ទៅ​លើ​វត្ថុតាង​ជាក់ស្តែង​កម្លាំង​អាវុធហត្ថ​ស្រុក​បាន​កសាង សំណុំរឿង បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕
ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​អន្លង់វែង​ឃាត់ខ្លួន ពី​បទ​ចែកចាយ ​និង​ប្រើប្រាស់​​សារធាតុ​ញៀន​

ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​អន្លង់វែង​ឃាត់ខ្លួន ពី​បទ​ចែកចាយ ​និង​ប្រើប្រាស់​​សារធាតុ​ញៀន​