មន្ត្រី​នគរបាល​ម្នាក់​ស្លាប់ ​ដោយសារ​ខ្យល់គរ​

មន្ត្រី​នគរបាល​ម្នាក់​ស្លាប់ ​ដោយសារ​ខ្យល់គរ​



ឧត្តរមានជ័យ ៖ មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់ ​ដោយសារ​ជំងឺ​ខ្យល់គរ បន្ទាប់​បញ្ជូន​ទៅដល់​មន្ទីរ​ខេត្ត​សៀមរាប​។ សព​មន្ត្រី​នគរបាល​ខាងលើ​មានឈ្មោះ ខាត់ រ៉ា ឋានន្តរសក្ដិ ជា​ព្រឹន្ទបាល​ទោ​ និង​អត្តលេខ​៤០២៨០ ជា​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

សព​មន្ត្រី​នគរបាល​ខាងលើ បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​សៀមរាប កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​នោះ​លោក​វរសេនីយ៍ត្រី អ៊ិន បេន អធិការ​ស្តីទី បាន​នាំ​យក​ថវិកា ចំនួន​៥០​ម៉ឺន​រៀល​ចូល​បុណ្យ​សព ក្នុង​នោះ​មន្ត្រី​គ្រប់​ស្ថាប័ន ព្រម​ទាំង​ប្រជាពលរដ្ឋ បាន​ចូលរួម​បុណ្យ​សព​តាម​ប្រពៃណី​៕
មន្ត្រី​នគរបាល​ម្នាក់​ស្លាប់ ​ដោយសារ​ខ្យល់គរ​

មន្ត្រី​នគរបាល​ម្នាក់​ស្លាប់ ​ដោយសារ​ខ្យល់គរ​