ព្រះមហាក្សត្រ​យាង​បើក​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​លើក​ទី​១​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

ព្រះមហាក្សត្រ​យាង​បើក​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​លើក​ទី​១​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

ភ្នំពេញ​ ៖ ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ យាង​បើក​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​លើក​ទី​១​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ក្នុង​ឱកាស ​នា​ព្រឹក​នោះ​ដែរ​ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ​កន្លងមក​មាន​អ្នកជំងឺ​ពិការ​មួយ​ចំហៀង​ខ្លួន​ ប្រមាណ​ជាង​២២០០០​នាក់ អ្នកជំងឺ​មាន​ដុំ​ពក​ក្នុង​ខួរក្បាល​៣០០០​នាក់​ និង​អ្នកជំងឺ​មាន​បញ្ហា​គាប​សរសៃ​ឈាម ​ដោយ​លៀន​ទ្រនាប់​ឆ្អឹងខ្នង​ចំនួន​១២០០០​នាក់។ មិនតែប៉ុណ្ណោះ​ក៏​មាន​គ្រោះថ្នាក់​ដូចជា​ប៉ះទង្គិច​ក្បាល​លើ​មនុស្ស​ធំ ​និង​កុមារ​ ដែល​ជា​ករណី​សង្គ្រោះ​បន្ទាន់​ញឹកញាប់​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ មាន​យ៉ាង​ច្រើន​លើសលប់។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ខួរ​ឆ្អឹងខ្នង ​ឬ​ខួរក្បាល​ ដែល​កើតមាន​លើ​កុមារ រាប់​ពាន់​នាក់ ​នាំ​ឲ្យ​ពួកគេ​មាន​ដូចជា​ពិការភាព ​និង​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ ​និង​សង្គមជាតិ ​ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ដល់​ពួកគេ​នោះ។ ដោយ​ពិនិត្យ​ឃើញ​អំពី​ករណី​ធ្ងន់ធ្ងរ​ខាងលើ​ ក្រសួងសុខាភិបាល​បាន​បន្ត​គាំទ្រ​ឲ្យ​មន្ទីរពេទ្យ​កាល់ម៉ែត ​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សាស្ត្រាចារ្យ​ជំនាញ​ឯកទេស​ប្រព័ន្ធ​ប្រសាទ បារាំង​ដើម្បី​ទទួល​បាន​ការពិនិត្យ​ព្យាបាល​លើ​គ្រប់​ប្រភេទ​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ​ ដោយ​បច្ចេកទេស​វិទ្យា​កម្រិត​ខ្ពស់​ ទាំង​ការ​វះកាត់​ទាំង​​​ការ​ពិនិត្យ​តាមដាន ​ក្រោយ​ការ​វះកាត់​ តាម​កម្រិត​ស្តង់​ថា​អន្តរជាតិ​ ដែល​មាន​បំពាក់​គ្រឿង​សង្ហារិម សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំនើបៗ​លំដាប់​ខ្ពស់ ​នៅ​តាម​បន្ទប់​នានា​សុទ្ធតែ​អាច​ធានា​ និង​ឆ្លើយ​តប​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​ប្រភេទ​ជំងឺ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ធនធាន​មនុស្ស​ជំនាញ​ឯកទេស​ផ្នែក​ប្រព័ន្ធ​ប្រាសាទ​ ត្រូវ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​បន្ថែម​នៅ​ក្រៅ​ប្រទេស​ពិសេស​នៅ​មន្ទីរពេទ្យ​ធំៗ​ នៅ​ប្រទេស​បារាំង ដែល​មាន​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ប្រកបដោយ​បទពិសោធន៍ ​បាន​ផ្តល់​នូវ​សេវា​ប្រកបដោយ​ភាពកក់ក្តៅ ជំនឿ​ទុកចិត្ត​និង​ប្រសិទ្ធភាព​កម្រិត​អន្តរជាតិ​ដល់​គ្រប់​អ្នកជំងឺ។

លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ អគារ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់តាំង​ពី​ថ្ងៃ​ព្រះរាជ​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​មកដល់​បច្ចុប្បន្ន​នេះ, ​មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​បុគ្គលិក​សរុប​ចំនួន​១២៤២​នាក់​ក្នុង​នោះ​មាន​សាស្ត្រាចារ្យ​៤១​នាក់ វេជ្ជបណ្ឌិត​ឯកទេស​១២១​នាក់​ និង​បុគ្គលិក​ផ្សេងៗ​ចំនួន​៣៩០​នាក់​ ដែល​ក្នុង​ផ្នែក​ប្រព័ន្ធ​ប្រសាទ​នេះ​ផ្ទាល់​មាន​បុគ្គលិក​ចំនួន​៣៩០​នាក់៕