ចិនស្នើឲ្យប្រជាពលរដ្ឋមិនត្រូវសម្លាប់ឆ្កែដោយបើកចំហក្នុងពិធីបុណ្យសាច់ឆ្កែដ៏ធំបំផុតនៅក្នុងប្រទេសនេះឡើយ

ពិធីបុណ្យសាច់ឆ្កែធំបំផុតនៅក្នុងប្រទេស នេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមថុនា ក្រោយការប្រឆាំងយ៉ាងខ្លាំងពីក្រុមការពារសត្វទាំងក្នុងនិងក្រៅប្រទេស។ មន្ត្រីរដ្ឋា ភិបាលក្នុងខេត្តក្វាងស៊ី បានសន្យាថា នឹងធ្វើឲ្យផ្លាស់ប្តូរពិធីបុណ្យដោយមិនឲ្យមានសត្វឆ្កែណាមួយត្រូវសម្លាប់នៅតាមដងផ្លូវនោះឡើយ មេដឹកនាំខេត្តក្វាងស៊ីបាន សម្រេចហាមប្រាមមិនឲ្យស​ម្លាប់សត្វឆ្កែក្រោយពេលដែលមន្ត្រីច្បាប់ម្នាក់បានផ្ញើលិខិតស្នើសុំឲ្យបញ្ចប់សកម្មភាពហិង្សាទៅលើសត្វយ៉ាងព្រៃផ្សៃនៅក្នុងពិធីបុណ្យ។ កាលពីអតីតកាលដោយខ្វះការគ្រប់គ្រងទើបមានការសម្លាប់ឆ្កៃឆ្មាយ៉ាងព្រៃផ្សៃ ហើយបន្តរហូតមកទល់ពេលនេះ។

បើទោះបីមន្ត្រីក្នុងតំបន់មិនអនុញ្ញាតឲ្យកាប់សម្លាប់សត្វឆ្កែនៅទីសាធារណៈ ប៉ុន្តែ ពលរដ្ឋនៅតែបន្តសកម្មភាពដដែលដោយធ្វើនៅក្នុងទីកំបាំងមិនបញ្ចេញមុខដូចកាល ពីមុន។ មន្ត្រីក្នុងតំបន់បានឲ្យដឹង ពិតជារឿង ដ៏ពិបាកក្នុងការបញ្ឈប់ពលរដ្ឋសម្លាប់ឆ្កែឆ្មា ក្នុងពេលដ៏ខ្លី ដោយសារតែវាបានក្លាយទៅជាទម្លាប់មួយទៅហើយ។

សារព័ត៌មាន GlobalTimes បានឯភាពទៅនឹងសកម្មភាពខាងលើរបស់មន្ត្រីរដ្ឋា ភិបាលប្រសិនបើហាមប្រាមពលរដ្ឋស៊ីសាច់ ឆ្កែបាននៅក្នុងពិធីបុណ្យ ឬក៏ហាមទាំងស្រុង នោះគឺជារឿងដ៏ប្រសើរបំផុត។ ស៊ីសាច់ឆ្កែគឺជារឿងត្រូវពិភាក្សាគ្នាជាយូរណាស់មកហើយរបស់រដ្ឋាភិបាល ហើយលោកខាងលិចបានប្រឆាំងយ៉ាងខ្លាំងទៅលើសកម្មភាពខាងលើ។
នាពេលកន្លងទៅថ្មីៗនេះអង្គការសិទ្ធិ មនុស្សអន្តរជាតិបានបើកយុទ្ធនាការដាក់សំណើទៅកាន់ប្រធានាធិបតី ស៊ី ជីនពីង អំពាវនាវឲ្យហាមប្រាមពលរដ្ឋកាប់សម្លាប់សត្វនៅក្នុងពិធីបុណ្យនេះ។ យុទ្ធនាការនោះ ទទួលការចុះហត្ថលេខាពីពលរដ្ឋជាង១១លាននាក់។

ពិធីបុណ្យស៊ីសាចឆ្កែបានពេញនិយមក្នុងឆ្នាំ១៩៩០ រហូតមកទល់ពេលនេះ ហើយនៅក្នុងមួយថ្ងៃគេសម្លាប់ឆ្កែប្រមាណ ១ម៉ឺនក្បាលសម្រាប់ពិធីបុណ្យនេះ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ចិនស្នើឲ្យប្រជាពលរដ្ឋមិនត្រូវសម្លាប់ឆ្កែដោយបើកចំហក្នុងពិធីបុណ្យសាច់ឆ្កែដ៏ធំបំផុតនៅក្នុងប្រទេសនេះឡើយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: