ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ ព្រលឹង​សព​មក​ទាមទារ​រក​យុត្តិធម៌

6 Videos


មានរឿងដ៏ភ្ញាក់ផ្អើលមួយពេញក្រុងព្រះសីហនុថា មានសពដែលទើប និង ស្លាប់បានពីរថ្ងៃ ដែលគេបានសនិដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គនោះ គឺមិនពិតឡើយ គឺត្រូវគេសម្លាប់ទេ ។ ភាពភ្ញាក់ផ្អើលនេះក្រោយពីព្រលឹងរបស់ជនរងគ្រោះដែលស្លាប់បានមកចូលសណ្ឋិតលើរូបម្តាយមីង ដើម្បីទាមទាររកយុត្តិធម៌ដល់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២ ០១៦ នៅភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។

ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ ព្រលឹង​សព​មក​ទាមទារ​រក​យុត្តិធម៌

P9

អ្នកផ្តល់ពត៌មានពីខេត្តព្រះសីហនុបានឲ្យដឹងថា ព្រលឹងជនរងគ្រោះដែលបានមកចូលសណ្ខិតនោះ ឈ្មោះ អ៊ុង វត្ថា ភេទប្រុស អាយុ ៣៦ ឆ្នាំ ( កាលនៅរស់ជាអាជីវករលក់ដូរ ) ។ ជនរងគ្រោះបានស្លាប់កាលពីថ្ងៃទី ១៦ ខែមិថុនា ហើយត្រូវបានគេយកទៅកប់កាលពីថ្ងៃទី ១៧ ខែមិថុនា នៅវត្តលើ ក្រុងព្រះសីហនុ ជនរងគ្រោះមានប្រពន្ធឈ្មោះ ឈិត សុផល អាយុ ៣៥ ឆ្នាំ មានកូន ៣ នាក់ ។

ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ ព្រលឹង​សព​មក​ទាមទារ​រក​យុត្តិធម៌

ព្រលឹងសពជនរងគ្រោះបានមកសណ្ឋិតចូលរូបនឹងម្តាយមីងរបស់ខ្លួនឈ្មោះ យន្ត ប៉ុក អាយុ ៤០ ឆ្នាំ ដើម្បីទាមទាររកយុត្តិធម៌ រួមមាន ៖
ទី ១ – ទាមទារឲ្យម្តាយបង្កើតរបស់ខ្លួនគាស់សពរបស់ខ្លួនដែលគេយកទៅកប់នោះ យកមកបូជាវិញ ។
ទី ២ – ការស្លាប់របស់ខ្លួនគឺមិនមែនស្លាប់ដោយសារខ្យល់គ និង ជំងឺលើសឈាមនោះទេ ការពិតគឺស្លាប់ដោយមានគេរឹតកសម្លាប់ពេលស្រវឹង ព្រោះមានស្នាមរឹតក និង ជាំនៅកំភ្លៀងខាងឆ្វេង ឬ ខាងស្តាំ ( ព្រលឹងចាំមិនច្បាស់ ព្រោះពេលគេសម្លាប់នោះស្រវឹង ) ។

ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ ព្រលឹង​សព​មក​ទាមទារ​រក​យុត្តិធម៌

ដំណឹងដ៏រំជើបរំជួលដែលផ្អើលដល់អ្នកស្រុកនៅក្បែរផ្ទះជនរងគ្រោះនោះ បានធ្វើឲ្យអ្នកដែលបានទៅមើលហេតុការណ៍នោះមានការតក់ស្លុត ហើយអ្នកខ្លះទំនងជាជឿការចូលរូបនេះដែរ ព្រោះពេលចូលរូបវាហាក់បីដូចជានិយាយត្រូវរឿងរ៉ាវខ្លះៗ ។

ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ ព្រលឹង​សព​មក​ទាមទារ​រក​យុត្តិធម៌

នេះគ្រាន់តែជាការចូលរូបបែបអបិយជំនឿតែប៉ណ្ណោះ ឯរឿងរ៉ាវពិតមិនដឹងជាយ៉ាងណានោះទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏គេនៅមិនទាន់ដឹងថា តើក្រុមគ្រួសារឲ្យសមត្ថកិច្ចមានការសើររើរឿងនេះឡើងវិញ ឬ យ៉ាងណានោះទេ ៕

                                                                                    សុថាត់