អភិបាល​រាជធានី​ជំរុញ​ការងារ​បើក​ផ្លូវ​៤​ខ្សែ​ត​ភ្ជាប់​ពី​ខណ្ឌ​ទួលគោក ​មក​ខណ្ឌ​ដូនពេញ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង

អភិបាល​រាជធានី​ជំរុញ​ការងារ​បើក​ផ្លូវ​៤​ខ្សែ​ត​ភ្ជាប់​ពី​ខណ្ឌ​ទួលគោក ​មក​ខណ្ឌ​ដូនពេញ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង

ភ្នំពេញ ​៖ ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ជំរុញ​ការងារ​បើក​ការដ្ឋាន​ផ្លូវ​៤​ខ្សែ ដើម្បី​ត​ភ្ជាប់​ចរាចរ​រវាង​ខណ្ឌ​ទួលគោក​ និង​ខណ្ឌ​ដូនពេញ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង នៅ​តំបន់​អភិវឌ្ឍន៍​បឹងកក់។

ផ្លូវ​ទាំង​៤​ខ្សែ​ដែល​ត្រូវ​ត​ភ្ជាប់​គ្នា​នេះ​រួម​មាន​ផ្លូវ​R7 R8 R9 និង​R10 ដោយ​ត្រូវ​ត​ភ្ជាប់​ពី​ខណ្ឌ​ទួលគោក​មក​ខណ្ឌ​ដូនពេញ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង។

មន្ត្រី​នៃ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ផ្លូវ​ទាំង​៤​ខ្សែ​នេះ​ជា​ចំណុច​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជូន​បងប្អូន​អ្នក​ធ្វើដំណើរ​តាម​តំបន់​ផ្លូវ​ទំនប់​៧០ ​តំបន់​ផ្លូវ​ក្ដាន់​ពីរ និង​តំបន់​ផ្លូវ​រង្វង់​មូល​ទួលគោក​ផងដែរ។

លើ​គម្រោង​នៃ​ការ​តភ្ជាប់​ផ្លូវ​ទាំង​៤​ខ្សែ​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ នោះ​គឺ​គម្រោង​នេះ​វា​បាន​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​នេះ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក្តី លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់​ថា​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំង​៦​គ្រួសារ​នេះ ធ្វើការ​ជួប​ប្រជុំ​ផ្ទាល់ ​នៅ​សាលា​រាជធានី ក្នុង​ពេល​ឆាប់ៗ​នេះ ​ដើម្បី​ដោះស្រាយ​គ្នា​បញ្ចប់​បញ្ហា៕