វិធី​៤​យ៉ាង​ដែល​អ្នក​អាច​សន្សំ​លុយ និង​មិន​ខ្ជះខ្ជាយ​លើ​​ការ​​សំលៀកបំពាក់

អ្នកគួរតែព្រួយបារម្ភ ប្រសិនបើអ្នកចាយប្រាក់ខែច្រើនរលើ ការទិញសំលៀកបំពាក់។ អ្នកមិនមែនជាមនុស្សទីមួយទេ។ អ្នកប្រហែលត្រូវការសំលៀកបំពាក់អាស្រ័យលើភាពចាំបាច់ របស់អ្នក ប៉ុន្តែមានវិធីខ្លះដែលអាចជួយកាត់បន្ថយការចំណាយរបស់អ្នកទៅលើខោអាវបាន។ ខាងក្រោមនេះជាវិធីទាំងបួនយ៉ាងដែលអាចជួយអ្នកបាន៖

១) ទិញខោអាវដែលមានគុណភាពល្អ ៖ បើអ្នកគិតថា ការទិញសំលៀកបំពាក់ថោកៗជាការសន្សំនោះ ប្រហែលជាអ្នកគិតខុសហើយ ព្រោះថា បើទិញមកមិនទាន់បានប៉ុន្មានផងក៏រហែក ឬ ខូចគុណភាពអស់ប្រើលែងកើតនោះ អ្នកនឹងត្រូវបន្តទិញទៀត។ ថោកមែនតែទិញច្រើនដង គឺគិតទៅមិនមែនជាការសន្សំនោះទេ ព្រោះខាតទាំងពេលវេលា លុយកាក់ និង ការធ្វើដំណើរ។ តែប្រសិនជាអ្នកទិញសំលៀកបំពាក់ដែលមានគុណភាពល្អ ទោះបីជាមានតម្លៃថ្លៃបន្តិច វាអាចជួយសន្សំប្រាក់របស់អ្នកបានជាច្រើន។

២) ទិញតាមលទ្ធភាពដែលអ្នកអាចទិញបាន៖ បើអ្នកទៅផ្សារដើម្បីទិញសំលៀកបំពាក់ អ្នកគួរតែប៉ាន់ស្មានទុកជាមុន ហើយទិញតាមទឹកលុយរបស់អ្នក។

៣) ជៀសវាងការបោកអ៊ុត ៖ ពេលដែលអ្នកទិញសំលៀកបំពាក់ថ្មីសម្រាប់ខ្លួនអ្នក អ្នកត្រូវដឹងពីរបៀបនៃការសំអាត ឬ ចេះបោកអ៊ុតដោយខ្លួនឯង ដើម្បីបញ្ចៀសការចំណាយលុយច្រើនខុសខ្ទង់។

៤) កុំចង់ទិញសំលៀកបំពាក់ថ្មីៗ ៖ សំលៀកបំពាក់ចេញថ្មីជារៀងរាល់ថ្ងៃ ហើយប្រសិនបើអ្នកគិតតែដេញតាមម៉ូតនោះ អ្នកគ្មានថ្ងៃអាចសន្សំប្រាក់បានឡើយ។ ចូលទិញសំលៀកបំពាក់ដែលសាកសមនឹងអ្នក និងទិញអ្វីចាំបាច់តែប៉ុណ្ណោះ។

ប្រែសម្រួលនិងផ្សាយដោយ៖ bizkhmerអ៊ឺង មួយយូ

ប្រភព ៖ www.lifehack.org

  • វិធី​៤​យ៉ាង​ដែល​អ្នក​អាច​សន្សំ​លុយ និង​មិន​ខ្ជះខ្ជាយ​លើ​​ការ​​សំលៀកបំពាក់已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ជីវិតនិងសង្គម
Tags: