មហាផ្ទៃ​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង ជួប​អ្នក​ជាប់ឃុំ​១៥​នាក់ តែ​បដិសេធ​៣​រូប និពន្ធដោយ : រ៉ឹម ភារី       June-20-2016, 6:44 pm         21

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហាផ្ទៃ​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង ជួប​អ្នក​ជាប់ឃុំ​១៥​នាក់ តែ​បដិសេធ​៣​រូបលោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ លោក គង់ សភា  និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត ជួប​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ចំនួន​១៥​នាក់ តែ​បដិសេធ​មិន​ឲ្យ​ជួប​សុខទុក្ខ លោក ហុង សុខ​ហួរ លោក អ៊ុំ សំអាន និង​ស៊ា​ង ចែត​។

អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានអនុញ្ញាត​ឲ្យ​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​ចូលជួប​សុខទុក្ខ​អ្នក​ជាប់ឃុំ​តែ​១៥​រូប ប៉ុន្តែ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជួប លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី លោក អ៊ុំ សំអាន សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ស៊ា​ង ចែត មេឃុំ​ស្រក ខេត្តកំពង់ចាម ដោយ​លើក​ហេតុផល​ថា ជន​ជាប់ឃុំ​ទាំង​៣​នាក់​នេះ គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ​របស់​តុលាការ និង បាន​ឲ្យ​លោក គង់ សភា ស្នើសុំ​ទៅ​តុលាការ​ជាមុនសិន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ 

​សេចក្តីជូនដំណឹង​ខាងលើ​បញ្ជាក់ថា អ្នក​ដែល​នឹង​ទៅសួរសុខទុក្ខ​អ្នក​ជាប់ឃុំ​មានដូចជា លោក គង់ សភា លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ លោក ចាន់ ចេង លោក ជា ប៉ូច លោក ងឹ​ម ញេ​ង លោក គឹម​សួរ ភិ​រិ​ទ្ធ និង​លោកជំទាវ ពត ពៅ ព្រមទាំង​សហការី​២​នាក់​ទៀត​។ បើតាម​សេចក្តី​ដំណឹង​ខាងលើ​ដដែល បាន​ឲ្យ​ដឹង​បន្តថា អ្នក​ជាប់ឃុំ​ទាំង​១៥​នាក់ ដែល​ក្រុម​ក្រុមតំណាងរាស្ត្រ​មកពី​បក្សប្រឆាំង​នឹង​ជួប​សួរសុខទុក្ខ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ព្រៃ​ស​)​នៅ​ព្រឹក​ម៉ោង​៩ ថ្ងៃទី​២១ មិថុនា ស្អែក​នេះ រួមមាន​៖ ១. មា​ជ សុវណ្ណារ៉ា ២.​ឃិន ជំរឿន ៣. ស៊ុំ ពុ​ទ្ធី ៤. អឿ ណា​រិ​ទ្ធ ៥. អាន បឋម ៦. សាន សីហៈ ៧. សាន គីមហេង ៨. នាង សុ​ឃុន ៩. រឿន ចាន់​ត្រា ១០. ទេព ណារិន ១១. អ៊ុក ពេជ្រ​សំណាង ១២. កែ ឃីម ១៣. យន់ គីម​ហួរ ១៤. យា ថុង ១៥. គង់ រៃ​យ៉ា​។ 

​គួរ​បញ្ជាក់ថា ការអនុញ្ញាត​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៅពេលនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​លិខិត​ស្នើសុំ​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ទាំង​១៨​នាក់ របស់​ក្រុមតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៦​៕