សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​

6 Videos


បេក្ខជន ថែល ថៃ គឺជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា ដែលឈ្នះពានឯកពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The voice Cambodia រដូវកាលទី ២ កាលពីយប់មិញ ។ នាឱកាសនោះមានប្រិយមិត្តអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរដល់ជ័យជំនះរបស់បេក្ខជន ថែល ថៃ មួយនេះ ដោយម្នាក់បានសម្តែងពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ។ ជាមួយគ្នានឹងការលើពាន The Voice Cambodia រដូវកាលទី ២ របស់ ថែល ថៃ នេះដែរ បេក្ខនារី សាន ស្រីឡៃ ក៏បានរំលេចរឿងពិតមួយទាក់ទងនឹងអារម្មណ៍ផ្ទាល់របស់នាងជ័យជំនះរបស់ ថែល ថៃ ផងដែរ ជាពិសេសគឺទៅលើគ្រូបង្វឹករបស់នាងផ្ទាល់គឺអ្នកនាង ពេជ្រ សោភា ដោយពាក្យពេចន៍មានន័យបំផុត ។

P9

នេះជារឿងពិតមួយដែល សាន ស្រីឡៃ បានបរិយាយរៀបរាប់ពីអារម្មណ៍របស់នាងមានចំពោះមុខគ្រូបង្វឹក ពេជ្រ សោភា បន្ទាប់ពីបេក្ខជន ថែល ថៃ លើកពានកាលពីយប់មិញ ដោយនាងបានសរសេរជាអក្ខរាចារលើទំព័រហ្វេសប៊ុកយ៉ាងវែងថា «ខ្ញុំមិនអាចភ្លេចថ្ងៃនេះបានទេ មានអារម្មណ៍ថារំភើបខ្លាំងណាស់ ។ មនុស្សម្នាក់ដែលខ្ញុំចង់អរគុណបំផុតនោះគឺជាអ្នកគ្រូរបស់ខ្ញុំ (គឺបងស្រី ពេជ្រ សោភា) គាត់បានផ្ដល់បទពិសោធជាច្រើនដែលខ្ញុំមិនធ្លាប់ឆ្លងកាត់ពីមុនមក និយាយទៅ (ដំឡូងមូល) តែម្ដង ។ មិនតែប៉ុណ្ណោះគាត់ជាមនុស្សម្នាក់ដែលនាងខ្ញុំគោពរ និង ស្រឡាញ់បំផុតដូចជាបងស្រីបង្កើតរបស់ខ្ញុំអ៊ីចឹ ហើយមួយវិញទៀតគាត់បានផ្ដល់នូវស្នាមស្នាមញញឹម និង ភាពជោគជ័យនៅលើវិថីក្នុងក្ដីស្រមៃរបស់ខ្ញុំ ដែលខ្ញុំបានប្រាថ្នាតាំងពីរតូចមក ។ ខ្ញុំស្រឡាញ់អ្នកគ្រូ និង បងៗដែលជាក្រុម SP ទាំងអស់ដែលបានជួយទាំងកម្លាំងកាយ និង ចិត្ដ អរគុណខ្លាំងណាស់ គ្រូមួយថ្ងៃ គឺជាគ្រូមួយជិវិត» ។

សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​

ការសម្តែងអារម្មណ៍ពិតបែបនេះ បានបញ្ជាក់ឱ្យឃើញពីសន្តានចិត្ត និង ទឹកចិត្តគោរពស្រឡាញ់ដោយចិត្តស្មោះរបស់ សាន ស្រីឡៃ ចំពោះគ្រូបង្វឹក ពេជ្រ សោភា ។ ទោះបីជាស្រីស្រស់សម្រស់បាន សាន ស្រីឡៃ មិនមានឱកាសក្នុងការលើកពានរង្វាន់ដ៏ធំនេះក៏ដោយ ក៏មានមហាជនជាច្រើនជឿជាក់យ៉ាងមុះមាំថា បេក្ខនារីដ៏ឆ្នើមម្នាក់នេះពិតជាអាចក្ដោបក្ដាប់បានភាពល្បីល្បាញទៅថ្ងៃមុខជាក់ជាមិនខាន ព្រោះតែនាងមានរូបសម្រស់លេចធ្លោ និង សមត្ថភាពសំឡេងខ្ពស់គួរឱ្យសរសើរ ៕ សាកល

សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​
សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​
សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​
សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​
សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​
សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​
សាន ស្រី​ឡៃ បរិយាយ​រឿង​ពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ ថែ​ល ថៃ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត