បៃ​តើយ អាសា​យ៉ា​ម រៀបរាប់​ទាំង​អួលដើមក​ពី​រឿង​សង្សារ​

6 Videos


តារាចម្រៀងសិចស៊ីសំឡេងស្រួលហើយក៏ជាឯកស្រីក្នុងរឿង «នាង ណាត» (Mae Nak 2016) ត្រូវបានទស្សនិកជនស្គាល់ថាជាអ្នកនាង បៃតើយ អាសាយ៉ាម (Baitoey Rsiam) ដោយពេលនេះទំនាក់ទំនងស្នេហារវាងអ្នកនាង និង ឌីជេ មែន ផាតណៈផល កំពុងជួបបញ្ហាអាចឈានចូលការចែកផ្លូវ។

P9

បៃ​តើយ អាសា​យ៉ា​ម រៀបរាប់​ទាំង​អួលដើមក​ពី​រឿង​សង្សារ​
បៃ​តើយ អាសា​យ៉ា​ម រៀបរាប់​ទាំង​អួលដើមក​ពី​រឿង​សង្សារ​

កន្លងមកនេះ គឺគូស្នេហ៍របស់ពួកគេទាំងពីរត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះទាំងពីរនាក់ជាមនុស្សដែលចូលចិត្តបង្អួតភាពផ្អែមល្ហែម ប៉ុន្តែមួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាក្នុងអ៊ីនស្ត្រាហ្គាមរបស់ម្នាក់ៗគឺមានសភាពស្ងាត់ដូចចោរលួចសេះ ជាហេតុនាំឱ្យមានការខ្សឹមខ្សៀវថា ទំនាក់ទំនងរបស់ពួកគេទាំងពីរប្រហែលជាមានបញ្ហាហើយ មិនស្រួលពួកគេប្រហែលជាចូលដល់ដំណាក់កាលចែកផ្លូវផងក៏មិនដឹង។

បៃ​តើយ អាសា​យ៉ា​ម រៀបរាប់​ទាំង​អួលដើមក​ពី​រឿង​សង្សារ​

ឆ្លៀតក្នុងឱកាសកម្មវិធីប្រគំតន្ត្រីរបស់ប៉ុស្តិ៍លេខ ៨ មានការចោទសួរទៅកាន់អ្នកនាង បៃតើយ ទាក់ទងនឹងរឿងគូស្នេហ៍របស់អ្នកនាង ជាពិសេសសម្រាប់ពាក្យចចាមអារ៉ាមថាមានរឿងប្រេះឆាកជាមួយសង្សារ។ ចំពោះរឿងនេះ អ្នកនាង បៃតើយ បានព្រមទម្លាយរឿងគ្រប់យ៉ាងទាំងអួលដើមកថា ពេលនេះ នាង និង សង្សារគឺកំពុងតែឈ្លោះគ្នា ហើយក៏មិនទាន់បានដោះស្រាយឡើយ ព្រោះពេលនេះបញ្ហាមិនមែនថាត្រូវរ៉ូវគ្នាវិញទេ តែបើបន្តទាក់ទងគ្នាខ្លាចក្រែង នៅតែមិនអាចឈានដល់អនាគត។

បៃ​តើយ អាសា​យ៉ា​ម រៀបរាប់​ទាំង​អួលដើមក​ពី​រឿង​សង្សារ​

សំណាងដែលពេលនេះគឺមានការងារច្រើន ដូចនេះរវល់តែរឿងការងារទើបធ្វើឱ្យមិនសូវគិតច្រើន តែជារៀងរាល់យប់ឱ្យតែគិតពីរឿងហ្នឹងគឺតែងតែស្រក់ទឹកភ្នែកទាំងរកាំចិត្ត ព្រោះអារម្មណ៍ដែលទើបតែរាប់អានគ្នា និង អារម្មណ៍ពេលនេះហាក់ប្រែប្រួលខ្លាំង ហើយម្យ៉ាងទៀតក៏ព្យាយាមផ្សះផ្សាគ្នាមកតែរហូត តែសម្រាប់លើកនេះសុំពេលវេលាដើម្បីធ្វើចិត្ត ហើយក៏ចង់ដឹងថាខ្លួនឯងមានភាពអង់អាចហ៊ានទទួលលទ្ធផលពេលអនាគតបានឬយ៉ាងណា។

បៃ​តើយ អាសា​យ៉ា​ម រៀបរាប់​ទាំង​អួលដើមក​ពី​រឿង​សង្សារ​

អ្នកនាង បៃតើយ បានបញ្ជាក់ថា រវាងមនុស្សពីរនាក់ដែលកំពុងតែទាក់ទងគ្នាគឺតែងតែជួបបញ្ហាល្អក់កករជារឿងធម្មតា ដូចនេះប្រសិនជាក្តីស្រឡាញ់ពេលនេះធំធេង វាអាចធ្វើឱ្យអ្នកនាង និង សង្សារវិលមកបន្តក្តីស្រឡាញ់ម្តងទៀត។ អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅត្រង់ថា តើរូបអ្នកនាងត្រៀមចិត្តទទួលយកបានឬយ៉ាងណា ហើយចំពោះឋានៈរបស់ឌីជេ មែន ផាតណៈផល នៅជាសង្សារមែនឬទេ គឺមិនទាន់ច្បាស់ ព្រោះពេលនេះកំពុងតែគិតថា គួរបន្ត ឬ គួរបញ្ចប់ត្រឹមលើកនេះ៕ ខេរី (ប្រភព៖ អឹមថៃ)

បៃ​តើយ អាសា​យ៉ា​ម រៀបរាប់​ទាំង​អួលដើមក​ពី​រឿង​សង្សារ​