ជំនួប​ចុងក្រោយ​ពូ​ល B៖ រុស្ស៊ី ប៉ះ វេ​លស៍ ខណៈ​ស្លូ​វ៉ា​គី ជួប អង់គ្លេស​ និពន្ធដោយ : ថ្មីៗ       June-20-2016, 7:39 pm         86

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជំនួប​ចុងក្រោយ​ពូ​ល B៖ រុស្ស៊ី ប៉ះ វេ​លស៍ ខណៈ​ស្លូ​វ៉ា​គី ជួប អង់គ្លេស​​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 នៅ​ប្រទេស​បារាំង​ឈានដល់​ការបញ្ចប់​ជំនួប​ក្នុង​ពូ​ល B ហើយ​នា​រាត្រី​នេះ ដោយ​រុស្ស៊ី តទល់​ជាមួយ​វេ​លស៍ ខណៈ​ស្លូ​វ៉ា​គី ប៉ះ​អង់គ្លេស នា​វេលា​ម៉ោង​២​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គារ ដូចគ្នា​។​

​នៅលើ​ទីលាន Stadium Municipal ក្នុង​ក្រុង Toulouse រុស្ស៊ី ត្រូវការ​ជ័យជម្នះ​ជាដាច់ខាត ដើម្បី​អាចមាន​វាសនា​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ រុស្ស៊ី ទើបតែ​រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ស្មើ​អង់គ្លេស ១-១ និង​ចាញ់​ស្លូ​វ៉ា​គី ២-១ ។ ការរង​បរាជ័យ ឬ​ស្មើ នឹង​នាំ​ឲ្យ​រុស្ស៊ី វិលត្រឡប់​ទៅផ្ទះ​វិញ​ទាំង​ខកចិត្ត ខណៈ​វេ​លស៍​រំពឹង​រក្សាខ្លួន​យ៉ាងហោចណាស់​ក្នុង​តំណែង​លេខ​ពីរ​។ វេ​លស៍ មាន​៣​ពិន្ទុ ក្រោយ​ឈ្នះ​ស្លូ​វ៉ា​គី ២-១ និង​ចាញ់​អង់គ្លេស ២-១ ។​

​នៅ​ម៉ោង​២​ទៀបភ្លឺ​ដូចគ្នា ស្លូ​វ៉ា​គី តទល់​ជាមួយ​អង់គ្លេស នៅ​កីឡដ្ឋាន Stade Geoffroy-Guichard ក្រុង Saint-Etienne​។ អង់គ្លេស​មាន​៤​ពិន្ទុ ហើយ​ស្លូ​វ៉ា​គី មាន​៣​ពិន្ទុ​។ អង់គ្លេស​ដែល​កំពុង​ឈរ​លេខ​មួយ​លើ​តារាង អាចមាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត ប្រសិនបើ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ឬ​ឈ្នះ ខណៈ​ស្លូ​វ៉ា​គី ក៏​អាច​មានឱកាស​ដណ្តើម​ទីតាំង​កំពូល​ក្នុង​ពូ​ល​ផងដែរ ប្រសិន​ពួកគេ​ឈ្នះ​អង់គ្លេស ។​

​កម្មវិធី​ប្រកួត​នៅ​ម៉ោង​២​ទៀបភ្លឺ​៖
-​រុស្ស៊ី ជួប វេ​លស៍​
-​ស្លូ​វ៉ា​គី ប៉ះ​អង់គ្លេស​