ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?

6 Videos


ឃី សុឃុន គឺជាបេក្ខជនដ៏ឆ្នើមមួយរូបនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី២ នេះ ។ ជាមួយសមត្ថភាពដ៏លេចធ្លោគួរឱ្យសរសើរ បេក្ខជនមកពីខេត្តកំពង់ធំរូបនេះ អាចមានឱកាសឈាន រហូតដល់វគ្គផ្ដាច់ព្រ័ត្រ តែគួរឱ្យស្ដាយណាស់រូបគេមិនអាចយកឈ្នះបេក្ខជន ថែល ថៃ បានឡើយ ។ ចង់ដឹងថា ក្រោយការរបូតពានរង្វាន់ដ៏ធំនេះ ឃី សុឃុន និយាយអ្វីខ្លះ?

P9

ក្រោយការបរាជ័យក្នុងការទទួលពានរង្វាន់ ឃី សុឃុន បានបញ្ចេញសារថ្លែងអំណរគុណក្នុងគណនីផ្ទាល់ខ្លួនជា បន្ដបន្ទាប់ថា «ប្អូនសូមអរគុណដល់បងទាំងបួន ជាពិសេសបង រាជ ដែលបានផ្ដល់នៅបទពិសោធន៍ដែលមានផ្ដល់មកឱ្យប្អូន សូមអរគុណដល់ស្ថានីយទូរទស្សន៍ហង្សមាសដែលបានបង្កើតកម្មវិធីនេះឡើង អរគុណដល់បងប្អូនដែលជាបុគ្គលិកទាំងអស់ អរគុណណាស់» ។ «…ខ្ញុំបាទសូមអគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលា និង ថវិកាដ៏មានតម្លៃបោះឆ្នោតជួយគាំទ្រដល់រូបខ្ញុំបាទ អរគុណដល់បង រាជ ដែលជាគ្រូបង្វឹកខ្ញុំ និង សូមអរគុណ ហាងលក់សំលៀកបំពាក់ ( RM ) ( Mr .Man ) ដែលបានជួយប្អូនជាសម្លៀកបំពាក់ក្នុងការប្រឡង សូមអរគុណនូវទឹកចឹត្តបងប្អូនដែលស្រឡាញ់រាប់អានប្អូនកន្លងមក ឃី សុឃុន សង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តគាំទ្រដល់រូបខ្ញុំនៅថ្ងៃខាងមុខបន្តទៀត ហើយក៏សុំទោសបងប្អូនដែលខ្ញុំបាទធ្វើមិនបានសម្រេចអ្វីដែលខ្ញុំមានបានធ្វើអស់ហើយ ។ សូមអរគុណ» ។

ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?

ទោះបីជា ឃី សុឃុន មិនបានលើកពាននៅពេលនេះក៏ដោយ ក៏ពេលនេះតារាចម្រៀងវ័យក្មេងស្រស់សង្ហាម្នាក់នេះត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសទទួលស្គាល់ពីសមត្ថភាពរបស់ខ្លួន ហើយមហាជនជាច្រើនជឿជាក់យ៉ាង មុតមាំថា ទៅថ្ងៃមុខតារាចម្រៀងពន្លកថ្មីម្នាក់នេះ នឹងមានអនាគតល្អក្នុងវិស័យសិល្បៈជាក់ជាមិនខាន ៕ ភូមិន្ទ

ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?
ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?
ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?
ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?
ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?
ឃី សុ​ឃុន និយាយ​អ្វីខ្លះ ក្រោយ​របូត​ពាន ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត