​ក្មេងស្រីដ៏អស្ចារ្យ ទើប​​​​១២​ឆ្នាំចូល​រៀន​​នៅ​​​សាកលវិទ្យា​​ល័យ

សិស្ស​ថ្នាក់​ទី​៥​ម្នាក់ ឈ្មោះ Huang Sihan មក​ពី​ខេត្ត Anhui ប្រទេស​ចិន ត្រូវ​បាន​ទទួល​ឱ្យចូល​រៀន​នៅ​សាកលវិទ្យាល័យ Anhui Professional College of Art បន្ទាប់​ពី​នាង​បាន​​ឆ្លងកាត់​ការ​ប្រឡង​ឯករាជ្យ​ជាប់ ក្នុង​ការ​ជ្រើសរើស​និស្សិត​ឱ្យចូល​រៀន​នៅ​សាកលវិទ្យាល័យ​​ខាងលើ​ ។

ក្មេងស្រី Huang បាន​ចំណាយពេល​២ ​ទៅ​៣​ឆ្នាំ ដើម្បី​សិក្សា​ពី​អូ​ប៉េ​រ៉ា Hui ហើយ​គ្រូ​របស់​នាង​បាន​ជំរុញ​ចិត្ត​នាង​​ឱ្យ​ដាក់​ពាក្យ​ចូល​រៀន ​ក្នុង​កម្មវិធី​សម្តែង​អូ​ប៉េ​រ៉ា រយៈពេល​៥​ឆ្នាំ​នៅ​សាកលវិទ្យាល័យ Anhui Professional College of Art ​។

កុមារី​អាយុ​១២​ឆ្នាំ​រូប​​នេះ កំពុង​រៀន​នៅ​បឋម​សិក្សា​មួយ ដែល​លើក​ស្ទួយ​​វប្បធម៌​ប្រពៃណី និង​អភិវឌ្ឍ​ក្មេង​​ដែល​មាន​ទេ​ពកោសល្យ​​ ។ ក្មេង​ស្រី​ដ៏​អស្ចារ្យ​នេះ បាន​ចាប់ផ្តើម​រៀន អូ​ប៉េ​រ៉ា Hui ប្រហែល​៤​ឆ្នាំ​មុន ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​សិស្ស​ដែល​មាន​អំណោយទាន​ពិតប្រាកដ​។

Huang នឹង​ក្លាយជា​សិស្ស​ម្នាក់​ ដែល​បញ្ចប់​ការ​សិក្សា​នៅ​បឋម​សិក្សា​របស់​នាង​​មុនគេ ដើម្បី​ចូល​រៀន​នៅ​កម្មវិធី​ខាងលើ​ ។ គួរ​បញ្ជាក់​​​ថា ការ​ចូល​រៀន​របស់ Huang  គឺ​មិន​ត្រូវ​បាន​គិតថ្លៃ ដែល​ផ្តល់​ដោយ​សាកល​វិ​ទ្យ​ល័យ Anhui Professional College of Art ផ្ទាល់​តែ​ម្តង ​។