សម្ដេច ហ៊ុន សែន​៖ មិនបាច់​ទៅធ្វើ​បុណ្យ​ទេ បើ​មិន​ខុសច្បាប់​មិន​ជាប់គុក​ឡើយ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       June-20-2016, 8:19 pm         282

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន​៖ មិនបាច់​ទៅធ្វើ​បុណ្យ​ទេ បើ​មិន​ខុសច្បាប់​មិន​ជាប់គុក​ឡើយ​ក្នុង​ចែក​សញ្ញាបត្រ​ដល់​និស្សិត សាលា​ភូមិន្ទ​បាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា បើសិនជា​បុគ្គល​ម្នាក់ មិន​ប្រព្រឹត្ត​ខុសច្បាប់​នោះ ក៏​គ្មាន​អាជ្ញាធរ​ណា​អាច​ចាប់ខ្លួន​បានដែរ ។ ហើយ​ការ​បួងសួង​តាមបែប​សាសនា​ក៏​មិន​អាចជួយ​អ្នកប្រព្រឹត្តិ​ខុសច្បាប់​ឲ្យ​រួច​ទោស​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល ទំនងជា​ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹកនាំ​សកម្មជន អ្នកគាំទ្រ ទៅធ្វើ​ពិធីបួងសួង​បែប​សាសនា​សុំ​សេចក្ដីសុខ នៅ​ខេត្តសៀមរាប កាលពី​ម្សិលមិញ​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ហើយ​ផ្តាំផ្ញើ​មិនបាច់​ទៅធ្វើ​បុណ្យ​ធ្វើ​ទាន​សែនព្រេន​ឯណា​ទេ ធ្វើ​កុំ​ឲ្យ​តែ​ខុសច្បាប់​ទៅ​មិនដែល​ជាប់គុក​ទេ កុំ​ឆ្ងល់​។ ដល់​ធ្វើ​ខុសច្បាប់ ទោះ​ទៅ​ព្រះអង្គ​ដ​ង្កើ​រ ទៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ប្រាសាទព្រះវិហារ ប្រា​សា​អង្គរវត្ត ព្រះ​ឥ​ន្ធ ព្រះព្រហ្ម​ណ៍ ក៏​នៅតែ​ជាប់គុក​ដែរ កុំ​ឆ្ងល់​ពេក​។ បើ​យើង​អត់​ធ្វើ​អ្វី​ខុស​មិនបាច់​ទៅ​ស្រោច​ទឹកពាក់​ក​ឋា កន្សែង​យ័ន្ត​អ្វី​ទេ វា​នៅតែ​រួចខ្លួន​។​…​តែ​និយាយ​ឲ្យ​ចំ​កុំ​ឲ្យ​តែ​ធ្វើ​ខុសច្បាប់​គឺ​អត់​មានទោស​អ្វី​ទេ វា​មិនដែល​ពី​ណា​ចេះតែ​ដើរ​ចាប់​នោះទេ​។ មុននឹង​គេ​ធ្វើ​អ្វី​គេ​មាន​មាត្រា​ក្នុង​ច្បាប់​ណា​»​។​

​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បកស្រាយ​បែប​ផ្លែផ្កា​លើ​ករណី​ឯកឧត្តម កឹម សុខា ដែរ ដោយ​លោក​ថា ក្នុង​ច្បាប់ក្រម​ព្រហ្មទណ្ឌ អ្នក​ជាប់ពន្ធនាគារ មានទោស​ពី​១​ខែ ទៅ​៦​ខែ នោះ គឺ​ទោស​នេះ​អាច​មិន​ត្រូវបាន​ឃុំឃាំង​ទេ ។ «​អ្នកខ្លះ​យល់​មិនបាន​ចំណុច​ហ្នឹង បានជា​បង្កើត​រឿងនេះ​។​ទៅ​ឲ្យ​គេ​សួរ​បន្តិច​ទៅ រួច​គេ​ឲ្យ​មកវិញ​តើ មាន​អ្នកណា​គេ​ចាប់ ដល់​ទៅ​វា​បង្កើត​ទៅជា​អា​រឿង​តួច​ទៅ​ជាង​រឿង​ធំ នេះ​មកពី​អ្វី​មកពី​មេធាវី​វា​ស្ទើរភ្លើង មើល​មាត្រា​៥៣៨ មើលមិនឃើញ​»​។ នេះ​ជាការ​បកស្រាយ​របស់​ស​ម្ដេច ហ៊ុន សែន មុននឹង​លោក​បដិសេធថា គណបក្ស​ប្រជាជន​មិនអាច​ចរចា​ជំនួស​តុលាការ​លើ​ករណី​ឃុំខ្លួន និង​ករណី​ឯកឧត្តម កឹម សុខា បានឡើយ​។​

​កាលពី​ថ្ងៃទី​១៩ មិថុនា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​សកម្មជន អ្នកគាំទ្រ​ខ្លួន​ធ្វើ​ពិធីបួងសួង​នៅមុខ​ទីធ្លា​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​នៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត ដើម្បី​ឲ្យ​ព្រលឹង​បុព្វបុរស​ខ្មែរ មក​សណ្ឋិត​នៅក្នុង​បេះដូង​អ្នកដឹកនាំ​នយោបាយ​ឲ្យ​ចេះ​សាមគ្គី​គ្នា យោគយល់​គ្នា និង​កសាង​សង្គម​ខ្មែរ​ឲ្យ​មាន​សន្តិភាព រុងរឿង​ដូច​សម័យអង្គរ​។ លោក​ថា គណបក្ស​លោក មិន​ចង់ឃើញ​អ្នកនយោបាយ​យកឈ្នះ​ចាញ់​គ្នា ដោយ​ប្រើល្បិច​ស្មោគគ្រោក យក​អំណាច​បុគ្គល​ផ្ទាល់ខ្លួន មក​គាបសង្កត់​លើ​ក្រុម​អ្នកដទៃ​ឲ្យ​មានការ​ឈឺចាប់​នោះទេ​។ ហើយ​អ្នកនយោបាយ​គួរ​បែងចែក​ឲ្យ​ដាច់​រវាង​រឿង​បុគ្គល និង​រឿង​ប្រទេសជាតិ ដើម្បី​ខ្មែរ​ទាំងអស់គ្នា​រស់នៅ​បាន​សេចក្ដីសុខ​។​

​បើតាម លោក ប៉ុល ហំ​ម គណបក្ស​លោក​នៅតែ​រក្សា​ជំហ​ជួបចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លើ​ករណី​ឯកឧត្តម កឹម សុខា ការឃុំខ្លួន​តំណាងរាស្ត្រ សកម្មជន​ខ្លួន និង​មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ ក្នុង​គោលបំណង​ផ្សះផ្សា​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ ៕