នាយករដ្ឋមន្ត្រី​អង់គ្លេស ព្រមាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច ប្រសិនបើ​ចាកចេញ​ពី​អឺរ៉ុប​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-20-2016, 8:39 pm         155

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​អង់គ្លេស ព្រមាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច ប្រសិនបើ​ចាកចេញ​ពី​អឺរ៉ុប​​នៅសល់តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពលរដ្ឋ​ចក្រភព​អង់គ្លេស នឹង​សម្រេចចិត្ត​លើ​អនាគត​របស់ខ្លួន នៅក្នុង​សហភាព​អឺរ៉ុប​។ យុទ្ធនាការ​របស់​ក្រុម​ដែល​គាំទ្រ​ការបន្ត​ជា​សមាជិក និង​ក្រុម​ដែល​គាំទ្រ​ឲ្យ​ចាក​ចេញពី​អឺរ៉ុប ក៏​កំពុងតែ​ធ្វើ​យ៉ាង​ញាប់ដៃ​ញាប់ជើង ខណៈដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ព្រមាន​ថា អង់គ្លេស​នឹង​ខាតបង់ ប្រសិនបើ​ជ្រើសរើស​ការចាកចេញ​មែន​នោះ​។  

សូមស្ដាប់ព័ត៌មានលម្អិត៖

​ជាថ្មី​ម្ដងទៀត នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) បានលើកឡើង​ពី​ហានិភ័យ លើ​វិស័យសេដ្ឋកិច្ច​របស់​អង់គ្លេស បើ​ពលរដ្ឋ​ចក្រភព​អង់គ្លេស​សម្រេច​ចាក​ចេញពី​អឺរ៉ុប ក្នុង​ការធ្វើប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា​។ ប្រជាមតិ​នេះ នឹង​សម្រេច​លើ​ជោគវាសនា​របស់​អង់គ្លេស ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​នយោបាយ​នៃ​សហភាព​អឺរ៉ុប​។​

​ក្នុងករណី​ដែល​ពលរដ្ឋ​ចក្រភព​អង់គ្លេស បោះឆ្នោត​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប ប្រទេស​នេះ នឹង​ក្លាយជា​សមាជិក​ទីមួយ ដែល​ចាក​ចេញពី​អឺរ៉ុប​ក្នុង​រយៈពេល​៦០​ឆ្នាំ នៃ​ប្រវត្តិសាស្ត្រ​អង្គការ​តំបន់​មួយ​នេះ​។ ហើយ​រឿងនេះ ទំនង​បង្ក​ជាការ​សង្ស័យ​លើ​វាសនា​របស់​អឺរ៉ុប ដែល​ត្រូវបាន​បង្កើត ដោយ​ឈរលើ​គោលការណ៍​សន្តិភាព ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​មក​ម្លះ​។​

​ថ្លែង​ទៅកាន់​អ្នកតាមដាន​ទូរទស្សន៍ BBC នៅ​ថ្ងៃទី​១៩ ខែមិថុនា នាយករដ្ឋមន្ត្រី​អង់គ្លេស ខេ​មេ​រ៉ូ​ន បញ្ជាក់ថា វា​មិនអាច​បក​ក្រោយ​បានទេ ប្រសិនបើ​អ្នកបោះឆ្នោត​ទាំងឡាយ សម្រេចចិត្ត​ចាកចេញ​ពី​អឺរ៉ុប ក្នុង​ប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា ហើយ​សេដ្ឋកិច្ច​របស់​អង់គ្លេស ពិតជា​ប៉ះពាល់​មិន​ខាន​។ លោក ក៍​ទស្ស​ទាយ​ដែរ​ថា អង់គ្លេស នឹង​បាត់បង់​សិទ្ធិ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី ជាមួយ​អឺរ៉ុប ដែល​នេះ​នឹងធ្វើ​ឲ្យ​ខូចខាត​ថវិកាជាតិ​ដែល​ហូរ​ចូល តាមរយៈ​ការបង្កើន​ថ្លៃ​ពន្ធ ឬ​បន្ថយ​ចំណាយ​ជាដើម​។​

​សូម​បញ្ជាក់ដែរថា ក្នុង​ការស្ទង់មតិ​កន្ល​ង​មក ក្រុម​ដែល​គាំទ្រ និង​ក្រុមប្រឆាំង​ការចាកចេញ មាន​សំឡេង​ប្រហាក់ប្រហែលគ្នា​ប៉ុណ្ណោះ ខណៈដែល​យុទ្ធនាការ​ស្វែងរក​សំឡេងគាំទ្រ សម្រាប់​ប្រជាមតិ​នឹង​បញ្ចប់​ពេល​ខ្លី​នេះ​។ ក្រុម​ដែល​គាំទ្រ​ឲ្យ​ចក្រភព​អង់គ្លេស បន្ត​ជា​សមាជិក​អឺរ៉ុប ដែលមាន​នាយករដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន និង​រដ្ឋមន្ត្រី​មួយចំនួនទៀត តែង​អះអាង​ពី​ផលវិបាក​នានា ដូចជា ការធ្លាក់ចុះ​សេដ្ឋកិច្ច ឬ​អនុភាព​ជាតិ​ជាដើម ប្រសិនបើ​ចាកចេញ​។​

​ចំណែកឯ​ក្រុម​ដែល​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ រួមមាន​អភិបាលក្រុង​ឡុង​ដ៍ បូរី​ស ច​ន​សុន ជាដើម​នោះ ក៏​ធ្វើ​យុទ្ធនាការ​ខ្លាំងៗ​ផងដែរ​។ ក្រុម​នេះ សន្យាថា​អង់គ្លេស នឹងមាន​សិទ្ធិ​កាន់តែច្រើន​ថែមទៀត លើ​គោលនយោបាយ​សំខាន់ៗ ជាពិសេស លើ​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ ដែលជា​បញ្ហា​ក្ដៅ​នៅ​អឺរ៉ុប​៕