ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​គ្រឿងញៀន​ជិត​២​គីឡូក្រាម

ខេត្តព្រះវិហារ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន ។ ហេតុ​ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ក្នុងភូមិ​ស្រឡៅ ឃុំ​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ឡាវ​ខាងលើ​រួច​មក ក៏​បាន​រក​ឃើញ​មាន​គ្រឿងញៀន​ទម្ងន់​ជិត​២​គីឡូក្រាម ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ទុក​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត និង​កំពុង​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕