ក្រសួង​ការពារ​ប្រទេស​និង​ឧត្តមសេនីយ៍​យួន​១២​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​សំណើ​បុរស​ខ្លាំង​


​ក្រោម​រូបភាព​កិច្ច​សហប្រតិបត្តិការ​ និង​មិត្តភាព​ម៉ឺន​ឆ្នាំ​រវាង​កម្ពុជា​និង​វៀតណាម​នោះ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ក្រសួង​ការពារ​ប្រទេស​វៀតណាម​ និង​ឧត្តមសេនីយ៍​យោធា​របស់​វៀតណាម​ចំនួន​១២​នាក់​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ និង​ថ្នាក់​មហា​សេនា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៥/១០៥៦​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​ឧត្តមសេនីយ៍​យោធា​វៀតណាម​ទាំង​១២​នាក់​ ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ និង​ថ្នាក់​មហា​សេនា​ ពី​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ រួម​មាន​ ៖

​ក​-​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ ៖​ ១-​ឧត្តមសេនីយ៍ឯក​ Nguyen​ Chi​ Vinh,​ ២-​ឧត្តមសេនីយ៍ទោ​ Pham​ Ngoc​ Hung​ និង​៣-​ឧត្តមសេនីយ៍ទោ​ Duong​ Xuan​ Vinh​ ។​

​ខ​-​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី​ ថ្នាក់​មហា​សេនា​ ៖​ ១-​ឧត្តមសេនីយ៍ឯក​បម្រុង​ Pham​ Xuan​ Hung,​ ២-​ឧត្តមសេនីយ៍ត្រី​ Phan​ Van​ Viet,​ ៣-​ឧត្តមសេនីយ៍ត្រី​ Tran​ Ba​ Dung,​ ៤-​ឧត្តមសេនីយ៍ត្រី​ Pham​ Duc​ Thang,​ ៥-​ឧត្តមសេនីយ៍ត្រី​ Nguyen​ Duy​ Hien,​ ៦-​ឧត្តមសេនីយ៍ត្រី​ Tran​ Minh​ Son,​ ៧-​ឧត្តមសេនីយ៍ត្រី​ Phan​ Sy​ Minh,​ ៨-​ឧត្តមសេនីយ៍ត្រី​ Bui​ Xuan​ Khang​ និង​៩-​ឧត្តមសេនីយ៍ត្រី​ Nguyen​ Doan​ Ket​ ៕

ក្រសួង​ការពារ​ប្រទេស​និង​ឧត្តមសេនីយ៍​យួន​១២​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​សំណើ​បុរស​ខ្លាំង​

ក្រសួង​ការពារ​ប្រទេស​និង​ឧត្តមសេនីយ៍​យួន​១២​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​សំណើ​បុរស​ខ្លាំង​

Related