កែវ វាសនា មាន​អារម្មណ៍​បែបណាក្រោយពី​អាន​សារ​របស់​ភរិយា ?

6 Videos


ក្រោយពីរៀបការមិនទាន់បានប៉ុន្មានផង តារាចម្រៀងប្រចាំផលិតកម្មថោន កែវ វាសនា បានសម្រេចចិត្តយកកូនបន្ថែមភាពកក់ក្តៅនៅក្នុងគ្រួសារភ្លាមៗ ។ អ្វីដែលកត់សំគាល់នោះ ទោះបីជារវល់ជាមួយ និង ការងារសិល្បៈយ៉ាងណាតែតារាចម្រៀងម្នាក់នេះបានបំពេញតួនាទីជាស្វាមីល្អរបស់ភរិយា ។

កែវ វាសនា មាន​អារម្មណ៍​បែបណាក្រោយពី​អាន​សារ​របស់​ភរិយា ?

P9

ថ្មីៗនេះភរិយារបស់ កែវ វាសនា បានសសេរសារបង្ហាញពីអារម្មណ៍ចំពោះស្វាមីរបស់ខ្លួនអានហើយប្រាកដជាមានការរំភើបជាខ្លាំង ។ ដោយនៅក្នុងសារដែលភរិយារបស់លោក កែវ វាសនា សសេរនោះ មានអត្ថន័យថា «ញញឹមជាមួយការស្រឡាញ់របស់បង អរគុណចំពោះការស្រឡាញ់ ការផ្តល់ភាពកក់ក្តៅ ទោះជាពេលខ្លះអូនខឹងបងអត់មូលហេតុក៏ដោយ ក៏បងតែងតែឱ្យអូនឈ្នះបងរហូត ពេលអូនគេង ពេលដើរ ពេលញ៉ាំ បងតែងតែដើរតួជាប្តីផង ជាប៉ាផង ចាំមើលថែអូន និង បារម្មណ៍ពីអូនជានិច្ច ។

កែវ វាសនា មាន​អារម្មណ៍​បែបណាក្រោយពី​អាន​សារ​របស់​ភរិយា ?

ប៉ុន្តែអូនវិញ កាច ឆេវឆាវ ក្បាលឌឺណាស់ បងតែងតែគិតថា អូនជាកូនក្មេង តែអូនអាយុជាងម្ភៃឆ្នាំហើយ ហើយបងនិយាយថា ក្នុងចិត្តបងរាល់ថ្ងៃ អូនជាមនុស្សតែម្នាក់គត់ដែលបងតែងតែគិត និង បារម្ភ ទោះបីជាបងមិនមែនជាបុរសដែលមានទ្រព្យសម្បត្តិហូរហៀរក៏ដោយ ក៏បងអាចធ្វើឱ្យអូនមានសេចក្តីសុខ ញ៉ាំឆ្ងាញ់ របស់របរប្រើប្រាស់គ្រប់គ្រាន់ និង ផ្តល់ការស្រឡាញ់ចំពោះអូនជាងអ្នកណាៗទាំងអស់ ។ ប៉ុន្តែពេលនេះថែមការស្រឡាញ់ចំពោះ Baby មួយទៀត ហើយ I love u honey n my baby» ។

កែវ វាសនា មាន​អារម្មណ៍​បែបណាក្រោយពី​អាន​សារ​របស់​ភរិយា ?

បើទោះបីជាមានការរវល់ជាមួយការងារក្តី កែវ វាសនា តែងចំណាយពេលបន្ថែមភាពផ្អែមល្ហែម និង យកចិត្តទុកដាក់ភរិយាគ្រប់ពេល ជាពិសេសតាំងពីភរិយាពរពោះមក ។ រហូតមកដល់ពេលនេះ ភរិយារបស់លោកទើបនឹងមានគក៌ប្រមាណជាមួយខែប៉ុណ្ណោះ បើអាចទៅរួចភរិយារបស់តារាចម្រៀង កែវ វាសនា ចង់បានកូនស្រី ៕

                                                                                                    ចេនី

កែវ វាសនា មាន​អារម្មណ៍​បែបណាក្រោយពី​អាន​សារ​របស់​ភរិយា ?