UN៖ មនុស្ស ៦៥​លាន​នាក់​បាត់បង់​ជម្រក​និង​ផ្លាស់​លំនៅ​ព្រោះ​ជម្លោះ​ប្រដាប់អាវុធ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-20-2016, 9:19 pm         147

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132UN៖ មនុស្ស ៦៥​លាន​នាក់​បាត់បង់​ជម្រក​និង​ផ្លាស់​លំនៅ​ព្រោះ​ជម្លោះ​ប្រដាប់អាវុធ​​អង្គការសហប្រជាជាតិ​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញថា ប្រជាជន​រហូតដល់ ៦៥​លាន​នាក់​បាន​បង្ខំចិត្ត​ផ្លាស់ប្តូរ​ជម្រក​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​។ អង្គការសហប្រជាជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​រួមគ្នា​ដោះស្រាយ​គំនិត​ស្អប់ខ្ពើម​ជាតិ​សាសន៍​ដទៃ​និង​ស្នើ​ឲ្យ​អឺរ៉ុប​ចាត់ទុក​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ជា​មនុស្ស​ត្រូវការ​ជំនួយ​មិនមែន​ឧក្រិដ្ឋជន​ឡើយ​។

​ចំនួន​អ្នក​ភៀសខ្លួន​និង​បាត់បង់​ជម្រក​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​កើន​ឡើងដល់​កម្រិត​មួយ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ពោលគឺ​កើន​ដល់​៦៥​លាន​នាក់​ឯណោះ​។​

​ក្នុងចំណោម​អ្នក​ទាំងនោះ មាន​ប្រជាជន​ដែល​បង្ខំចិត្ត​ផ្លាសប្តូរ​ជម្រក​នោះ​មាន​មួយចំនួន​គេច​ពី​សង្គ្រាមស៊ីវិល​ស៊ូដង់​ខាងត្បូង​, បញ្ហា​អសន្តិសុខ​បង្កដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​អាមេរិក​កណ្តាល​, និង​ពី​សង្គ្រាម​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន​ដែ​ស្ហ​។ ប៉ុន្តែ​យ​ផង​តាម​របាយការណ៍​អង្គការសហប្រជាជាតិ ភាគច្រើន​នៃ​ប្រជាជន​ទាំងនោះ​ផ្លាស់ប្តូរ​ជម្រក​នៅក្នុង​ទឹកដី​ប្រទេស​ពួកគេ ហើយ​ប្រជាជន​ផ្សេងទៀត​បង្ខំចិត្ត​ធ្វើដំណើរ​ផ្សងព្រេង​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស​ជាពិសេស​នៅ​ប្រទេស​អ្នកមាន​ដូច​អឺរ៉ុប​។​

​យ៉ាងណាមិញ បញ្ហា​នៅត្រង់ថា ក្នុងចំណោម​ប្រជាជន​ដែល​បាត់បង់​ជម្រក​ហើយ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នោះ​មាន​កុមារ​តូចៗ​ជិត​១​សែន​នាក់​នោះ​។ ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ទាំងប្រុស​ស្រី ក្មេង និង​ចាស់​សុទ្ធតែ​ប្រឈម​បញ្ហា​ច្រើន​នៅពេលដែល​ផ្សងព្រេង​ស្វែងរក​លំនៅ​ឬ​ទីជម្រក​ថ្មី​នៅ​ប្រទេស​ថ្មី​។  ដូចដែល​ឃើញស្រាប់ ប្រទេស​មួយចំនួន​ជាពិសេស​សហភាព​អឺ​រុ​ប បង្ហាញ​ជំហ​មួយ​ស្ទាក់ស្ទើរ​ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​ការហូរចូល​នៃ​ជនភៀសខ្លួន​មក​អឺរ៉ុប​តាមរយៈ​សមុទ្រ​មេ​ឌឺ​ទែ​រ៉ា​ណេ​។​

​ទាក់ទិន​បញ្ហា​នោះ ស្ថាប័ន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការកើនឡើង​នៃ​ចលនា​ស្អប់ខ្ពើម​ជាតិ​សាសន៍​ដទៃ​ដែល​កំពុង​រីកដុះដាល​នៅ​អឺរ៉ុប​។ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ប្រជាជន​ដែល​កំពុង​ស្វែងរក​ជំនួយ​និង​គេច​ពី​បញ្ហា​ប្រឈម​នោះ កាន់តែ​ស្ថិតក្នុង​ស្ថាន​ភាន​គ្រោះថ្នាក់​និង​អស់សង្ឃឹម​។

​ក្នុងពេល​ទស្សនកិច្ច​កោះ Lesbos របស់​ក្រិ​ក​ដែលជា​ទីតាំង​សម្រាប់​ដាក់​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ពី​ស៊ី​រី អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ការបិទ​ព្រំដែន ដាក់រ​នាំ​បាំងបិទ និង​សកម្មភាព​ព្រងើយកន្តើយ​និង​ជ្រុលនិយម​នានា​ដែល​បាន​កើតឡើង​កន្លងមក​។  ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​បញ្ឈប់​ការឃុំខ្លួន​ជនភៀសខ្លួន និង​សកម្ម​ភាពមិន​សមរម្យ​ផ្សេងទៀត​ដាក់​ជនភៀសខ្លួន វា​ហាក់បីដូចជា​ពួកគេ​ជា​ឧក្រិដ្ឋជន​ដូច្នេះ​ដែរនោះ​៕