ក្មេង​ស្រី​ម្នាក់​របួស​បែក​ក្បាល​អ្នក​ផ្សេង​ទៀត​របួស​ធ្ងន់​ក្រោយ​ខ្យល់​បក់​រលំ​ផ្ទះ

ខេត្តរតនគីរី៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់របួសធ្ងន់ធ្ងរដោយក្នុងនោះមានក្មេងស្រីម្នាក់ផងនោះ ដោយសារមានភ្លៀងមួយមេលាយឡំដោយខ្យល់ខ្លាំង បានបក់បោកធ្វើឲ្យរលំផ្ទះជាហេតុបង្កឲ្យមានគ្រោះដូចនេះ។ ហេតុការណ៍ខាងលើនេះ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះស្ថិតនៅ ភូមិជ្រុង ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី។

ប្រភពព័ត៌មានបានដឹងថា ហេតុការណ៍នេះបានខូចខាតផ្ទះចំនួន១៨ខ្នង ដោយដួលរលំចំនួន២ខ្នង មនុស្សរងរបួសធ្ងន់ ៣នាក់ ខូចខាតដំបូលចំនួន ១៦ខ្នង និងសាលាបឋមសិក្សាភូមិជ្រុង ខូចខាតស្ទើរទាំងស្រុង។
ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី នឹងចាត់ឲ្យអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះបឋម នាថ្ងៃស្អែកនេះអាជ្ញាធរខេត្ត និងដៃគូសប្បុរសជន ចុះជួយរំលែកទុក្ខរបស់ប្រជាពលរដ្ឋ នឹងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ។

ដោយឡែកក្មេងដែលរងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ៕

ក្មេង​ស្រី​ម្នាក់​របួស​បែក​ក្បាល​អ្នក​ផ្សេង​ទៀត​របួស​ធ្ងន់​ក្រោយ​ខ្យល់​បក់​រលំ​ផ្ទះ

ប្រភព៖ kqube

  • ក្មេង​ស្រី​ម្នាក់​របួស​បែក​ក្បាល​អ្នក​ផ្សេង​ទៀត​របួស​ធ្ងន់​ក្រោយ​ខ្យល់​បក់​រលំ​ផ្ទះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: