ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវបំបែក​ទៅបុក​រថយន្ត​ស្លាប់ ២ នាក់

6 Videos


មនុស្ស ២ នាក់បានស្លាប់ភ្លាមៗនៅ និង កន្លែងបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនដល់ផ្លូវបំបែកមិនបង្អង់ក៏ជ្រុលទៅបុករថយន្ត Mazda មួយគ្រឿងដែលបើកឆ្លងផ្លូវយ៉ាងពេញទំហឹង ហើយហេតុការណ៌នេះបានកើតឡើងនាម៉ោងជាង ២ រំលងអាធ្រាត ឈានចូលថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០១៦ ត្រង់ចំណុចផ្លូវលេខ ៥១ កែងនឹងផ្លូវលេខ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាធានីភ្នំពេញ ។

P9

ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវបំបែក​ទៅបុក​រថយន្ត​ស្លាប់ ២ នាក់

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើគេបានឃើញបុរសរងគ្រោះទាំង ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Dream 125 តាមបណ្តោយផ្លូវលេខ ៥១ ក្នងល្បឿនយ៉ាងលឿន លុះជិះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកលេខ ៣១០ និង លេខ ៥១ ក៏មានរថយន្តមួយគ្រឿងម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-2668 បានមកដល់ដែរ ស្របពេលដែលបុរសរងគ្រោះទាំង ២ នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿននោះ មិនអាចចាប់ហ្រាំងទាន់ ក៏ជ្រុលទៅបុកចំហៀងរបស់រថយន្ត Mazda នោះយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យបុរសទាំង ២ នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង បណ្តាលឲ្យម៉ូតូខូចខាតយ៉ាងខ្លាំង ។ ចំណែករថយន្តត្រូវបានម្ចាស់បើករត់ទៅបានចម្ងាយជាង ២០០ ម៉ែត្រ ក៏ឈប់រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវបំបែក​ទៅបុក​រថយន្ត​ស្លាប់ ២ នាក់

ក្រោយពីកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និង ស្ទួចយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រពន្ធរៀបចំ និង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

                                                                                                     សុថាត់

ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវបំបែក​ទៅបុក​រថយន្ត​ស្លាប់ ២ នាក់