ចង​.​ក​២​ដង​មិន​ស្លាប់ លើក​ទី​៣​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធម្ម

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ព្យាយាម​ចងក​សម្លាប់​ខ្លួន​២​ដង​តែ​មិន​បាន​សម្រេច លើក​ទី​៣​នេះ​ក៏​ដាច់​ចិត្ត​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធម្ម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​បង​អណ្ដែង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយរៀង ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ដ​ន ភេទ​ប្រស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី រស់​នៅ​ភូមិ​កើត​ហេតុ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​ដុត​សម្លាប់​ខ្លួន​នេះ ជន​រង​គ្រោះ​បាន​ព្យាយាម​ចង​.​ក​សម្លាប់​ខ្លួន​២​ដង​មក​ហើយ តែ​មិន​បាន​សម្រេច ដោយ​ត្រូវ​អ្នកស្រុក​ជួយ​ទាន់ ហើយ​ជន​រង​គ្រោះ​តែងតែ​និយាយ​ប្រាប់​គេ​ថា ជន​រង​គ្រោះ​ខ្មាស់​គេ​ខ្លាំង​ណាស់​ដោយសារ​តែ​ម្តាយ​ជំពាក់​លុយ​អង្គការ និង​លុយ​អ្នកស្រុក​ច្រើន​ពេក ហើយ​គ្មាន​លទ្ធភាព​សង​គេ ៕