មានអារម្មណ៍ក្តុកក្តួល ក្រោយស្តាប់សម្តី សាន ស្រី​ឡៃ ​

6 Videos


បេក្ខនារី The Voice Cambodia រដូវកាលទី ២ កញ្ញា សាន ស្រីឡៃ បានអះអាងថា ពេជ្រ សោភា ជាគ្រូមួយជីវិតរបស់នាង ។

P9

សាន ស្រីឡៃ បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លូនថា « ខ្ញុំមិនអាចភ្លេចថ្ងៃនេះបានទេ មានអារម្មណ៍ថា រំភើបខ្លាំងណាស់ មនុស្សម្នាក់ដែលខ្ញុំចង់អរគុណបំផុតនោះ គឺជាអ្នកគ្រូ របស់ខ្ញុំ (គឺបងស្រី ពេជ្រ សោភា) គាត់បានផ្ដល់បទពិសោធជាច្រើនដែលខ្ញុំមិនធ្លាប់ឆ្លង កាត់ពីរមុនមក និយាយទៅ (ដំឡូងមូល) តែម្ដង មិនតែប៉ុណ្ណោះគាត់ជាមនុស្សម្នាក់ដែល នាងខ្ញុំគោរព និង ស្រលាញ់បំផុតដូចជាបងស្រីបង្កើតរបស់ខ្ញុំអ៊ីចឹង ហើយមួយវិញទៀត គាត់បានផ្ដល់នូវស្នាមញញឹម 😄និង ភាពជោគជ័យនៅលើវិថីក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ ដែលខ្ញុំបាន ប្រាថ្នាតាំងពីតូចមក ខ្ញុំស្រលាញ់អ្នកគ្រូ និង បងៗដែលជាក្រុម SP ទាំងអស់ដែលបាន ជួយទាំងកំលាំងកាយ និង ចិត្ដ អរគុណខ្លាំងណាស់ គ្រូមួយថ្ងៃ គឺជាគ្រូមួយជីវិត» ។

មានអារម្មណ៍ក្តុកក្តួល ក្រោយស្តាប់សម្តី សាន ស្រី​ឡៃ ​

សូមបញ្ជាក់ផងដែរថា បេក្ខនារី សាន ស្រឡៃ ស្ថិតក្នុងចំណោមបេក្ខជន បេក្ខនារី Top 4 ដែលបានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ កន្លងមកនេះ ។ ថ្វីត្បិតតែមិនបានទទួលពាន The Voice Cambodia រដូវកាលទី ២ ក៏ដោយតែនាងមិនតូចចិត្តនោះទេ នាងនៅតែបង្ហាញទឹកមុខ និង អារម្មណ៍សប្បាយចិត្ត ជានិច្ច ។

មានអារម្មណ៍ក្តុកក្តួល ក្រោយស្តាប់សម្តី សាន ស្រី​ឡៃ ​

នាង សាន ស្រីឡៃ គឺជាបេក្ខនារីដែលទទួលយកពី Coach ពេជ្រ សោភា តែមួយកៅអីប៉ុណ្ណោះ ។ Coach ពេជ្រ សោភា បានបង្វឹកកូនក្រុមរបស់ខ្លូនរហូតឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ និង មានអ្នកគាំទ្រនាងជាច្រើនផងដែរ ។

មានអារម្មណ៍ក្តុកក្តួល ក្រោយស្តាប់សម្តី សាន ស្រី​ឡៃ ​

ជាពិសេសជាងនេះទៅទៀតនោះ គឺនៅពេលដែល សាន ស្រឡៃ ឡើងច្រៀងជា មួយនឹង Coach ពេជ្រ សោភា នោះ គឺសម្លេងរបស់នាងក៏ពិរោះប្រហាក់ប្រហែលនឹង Coach របស់នាងដែរ ហើយការតុបតែងខ្លូននៅក្នុងវគ្គផ្តាច់ព្រ័ត្ររបស់ សាន ស្រឡៃ ក៏ស្រស់ស្អាតមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះដែរ ៕

                                                                                              យ៉ានុ