លោក ពូ​ទីន បដិសេធ​ហៅ ដូ​ណា​ល់ ត្រាំ ជាម​នុស្ស​«​ឆ្លាត​វាងវៃ​» និពន្ធដោយ : ថ្មីៗ       June-20-2016, 9:59 pm         491

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ពូ​ទីន បដិសេធ​ហៅ ដូ​ណា​ល់ ត្រាំ ជាម​នុស្ស​«​ឆ្លាត​វាងវៃ​»​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបញ្ជាក់​ថា​លោក​មិនបាន​ហៅ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ថា​ជា​មនុ​ស្សមាន​ប្រាជ្ញា​ឆ្លាត​វៃ​ឡើយ​។ លោក​គ្រាន់តែ​ចាត់ទុក ដូ​ណា​ល់​ត្រាំ ជា​មនុស្ស​ភ្លឺស្វាង​ប៉ុណ្ណោះ​។​

​ក្នុង​កិច្ចពិភាក្សា​ដែល​ធ្វើឡើង​នៅ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង St. Petersburg លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បកស្រាយ​ថា លោក​បាន​សរសើរ​សេដ្ឋី​អចលនទ្រព្យ​និង​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ មែន​តែ​លោក​មិនបាន​សរសើរ​ខ្លាំង​រហូតដល់​ចាត់ទុក​លោក ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​មាន​ប្រាជ្ញា​ឆ្លាត​វៃ​ឡើយ​។

​យោងតាម​សារព័ត៌មាន Politico ថ្ងៃអាទិត្យ ទី ១៩ មិថុនា​ម្សិលមិញ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ពន្យល់ថា លោក​ត្រឹម​ហៅ​លោក ដូ​ណា​ល់​ត្រាំ​ជា​មនុស្ស​ភ្លឺស្វាង​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​សំខាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពន្លើសសម្តី​របស់លោក​។​

​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​ពាក្យ​សរសើរ​លោក ដូ​ណា​ល់ ត្រាំ លោក​បាន​ឆ្លើយតប​ថា​៖« ខ្ញុំ​គ្រាន់តែ​និយាយថា គាត់​ជាម​នុស្ស​ភ្លឺស្វាង​ប៉ុណ្ណោះ ។ តើ​គាត់​មិនជា​មនុស្ស​ភ្លឺស្វាង​ទេ​អី​?  ហេតុអ្វី​បាន​ចេះតែ​នាំគ្នា​កែ​អ្វីដែល​ខ្ញុំ​និយាយ​អ៊ីចឹង​?»​។​

​តាម​សម្តី​នេះ លោក ពូ​ទីន ហាក់បីដូចជា​បន្ទោស​អ្នកសារព័ត៌មាន​ដែល​ស្រង់​សម្តី​លោក​ហើយ​ពន្លើស​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ទៅវិញ​។

​ជុំវិញ​បញ្ហា​នេះ អ្នកសារព័ត៌មាន CNN លោក Fareed Zakaria ទទួលស្គាល់ថា ពាក្យ​« ឆ្លាត​វៃ​» និង «​ភ្លឺស្វាង​» នេះ​ប្រហែល​ជាមាន​បញ្ហា​ដោយ​ការបកប្រែ​ចំពោះ​ការសរសើរ​លោក ដូ​ណា​ល់ ត្រាំ ដែលមាន​កំណត់​សេចក្តីថ្លែងការណ៍​មួយ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ចេញ​តាំងពី​ខែធ្នូ​ឆ្នាំ ២០១៥ ។​

​ដោយឡែក ក្នុង​កិច្ចពិភាក្សា​ដដែល ក្រៅពី​ពន្យល់​ពី​ការកោតសរសើរ​នេះ លោក ពូ​ទីន ក៏បាន​គាំទ្រ​ឆន្ទៈ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​ស្តារ​ចំណង​ការទូត​និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​ជាមួយ​រុស្ស៊ី​ឡើងវិញ​ផងដែរ​។ ប៉ុន្តែ​លោក បដិសេធ​មិន​បង្ហាញ​ការគាំទ្រ​បន្ថែម និង​មិន​បានផ្តល់​មតិយោបល់​អ្វី​ពាក់ព័ន្ធ​ការ​ប្រជែង​គ្នា​យក​តំណែង​ប្រធានាធិបតី​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឡើយ​។ លោកពូ​ទីន ពន្យល់ថា រុស្ស៊ី​មិនដែល​ជ្រៀត​ជ្រែង​ចូលក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ ហើយ​វា​ជា​រឿង​មិនគួរ​លូកលាន់​ផងដែរ​៕