យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច ឃាត់​ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ពី​ករណី​ជួញដូរ​គ្រឿងញៀន

យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច ឃាត់​ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ពី​ករណី​ជួញដូរ​គ្រឿងញៀន



សៀមរាប ៖ នៅ​ម៉ោង​០៧​និង​៣០​នាទី​ ក្នុង​ថ្ងៃ​ទី​២០ ខែ មិថុនា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍​នគរបាល​សង្កាត់​ទឹក​វិល បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៨២.១៦ ចុះ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក​ឌុ​ច​ សុខ​សារិន ចៅ​ក្រម​ស៊ើប​សួរ ​នៃ​សាលាដំបូង​ខេត្ត​សៀមរាប ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​ចំណុច​ភូមិ​ប្រ​យុ​ទ្ធ សង្កាត់​ទឹក​វិល ក្រុង-ខេត្តសៀមរាប ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣១ ខែ មេសា ឆ្នាំ​២០១៦ នៅ​ភូមិ​បន្ទាយ​ចាស សង្កាត់ ស្លក្រាម ក្រុង​សៀមរាប។

ជនសង្ស័យ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ ពី​ករណី​គ្រឿងញៀន មាន ​ឈ្មោះ សឿន វិសុត ភេទ ប្រុស កើត​នៅ​ឆ្នាំ ១៩៩៦ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ប្រយុទ្ឋ ​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប។

បច្ចុប្បន្ន យុវជន​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦៕