អ្នក​ទោស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ក្នុង​គុក​ប៉ូលិស​ប៉ោយប៉ែត​

អ្នក​ទោស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ក្នុង​គុក​ប៉ូលិស​ប៉ោយប៉ែត​



ប៉ោយប៉ែត ៖ អ្នក​ទោស​ម្នា​ក់​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​គុក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដោយប៉ូលិស​អះអាង​ថា ​មិន​បាន​ធ្វើ​ទារុណកម្ម​នោះ​ទេ ​ដោយសារ​អ្នក​ទោស​នោះ​ជំពាក់​លុយ​គេ​ច្រើនពេក​ ត្រូវ​ម្ចាស់​គេ​ប្តឹង​ចោទ​ពី​ករណី​ឆបោក​ ហើយ​ត្រូវ​ប៉ូលិស​ទៅ​ចាប់ខ្លួន​យក​មក​ឃុំ​ទុក​ស្រាប់តែ​ចង.ក​សម្លាប់​ខ្លួន​តែ​ម្តង។

ហេតុការណ៍​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ ​ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ក្នុង​គុក​របស់​អធិការ​ក្រុង​ប៉ោយប៉ែត​តែ​ម្តង។

លោក​ប៉ូលិស​ដែល​នៅ​ទី​នោះ​បាន​បញ្ជក់​ថា អ្នក​ទោស​នោះ​ឈ្មោះ​វ៉ា​ សាន់​ ហៅ​ហូរ​ ភេទប្រុស ​អាយុ​៤៦​ឆ្នាំ​ រស់នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ។

ប៉ូលិស​បាន​បន្ត​ថា ​មុន​ពេល​កើតហេតុ​ បុរស​ដែលជំពាក់​លុយ​គេនោះ​ គឺ​ជំពាក់​រឿង​រត់ការ​ដី​ឲ្យ​ឈ្មោះ​មែន​ វិច្ចិត​ ភេ​ទ ប្រុស​ អាយុ​២៨​ឆ្នាំ ​រស់នៅ​ខេត្ត​បាត់ដំបង ​ដោយ​យក​លុយ​រត់ការ​មុន​ចំនួន​១៥០០​ដុល្លារ​ និង​លុយ​បាត​ចំនួន​៥​សែន​បាត ​តែ​ការ​រត់ការ​ដី​នោះ​ពុំ​បាន​សម្រេច ​ហើយ​បុរស​ដែល​ជំពាក់លុយ​គេ​នោះ​ ចេះតែ​គេចខ្លួន​ រហូតមកដល់​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ទើប​ចាប់​ខ្លួន​បាន​ដោយមាន​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​ត្រឹមត្រូវ​ ទើប​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ជន​ដើម្បី​យក​មក​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់ តែ​ជន​បង្ក​បាន​លួច​ចង.ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ៕

អ្នក​ទោស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ក្នុង​គុក​ប៉ូលិស​ប៉ោយប៉ែត​ អ្នក​ទោស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ក្នុង​គុក​ប៉ូលិស​ប៉ោយប៉ែត​