សម្តេច ហ៊ុន សែន ប្រាប់​កុំ​ឲ្យ​មន្ត្រី​លេង​ប៉ែង​ជើង និង​កុំ​ក្តិច​ត្រួ​យ​គ្នា​ និពន្ធដោយ : ថ្មីៗ       June-20-2016, 10:59 pm         253

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន ប្រាប់​កុំ​ឲ្យ​មន្ត្រី​លេង​ប៉ែង​ជើង និង​កុំ​ក្តិច​ត្រួ​យ​គ្នា​​សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវធ្វើ​ការ​ជា​ក្រុម ដោយ​មានការ​សាមគ្គី​គ្នា ហើយ​កុំ​លេង​ប៉ែង​ជើង​គ្នា​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃទី ២០ ខែមិថុនា​។

​សម្តេច ហ៊ុន សែន បានបញ្ជាក់​យ៉ាងនេះ​ថា​៖«  ការធ្វើការងារ ត្រូវធ្វើ​ដោយមាន​ការទទួលខុសត្រូវ រួមសុខ​រួមទុក្ខ​ជាមួយគ្នា​។ កុំ​ប៉ែង​ជើង កុំ​ក្តិច​ត្រួ​ច​»​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​ទាំងអស់ ត្រូវ​ដំឡើង​ឋានៈ ដល់​មន្ត្រី​ដែល​ធ្វើការ​រីកចម្រើន​។ «​នរណា​វិវឌ្ឍន៍​ឡើង រុញ​គេ​ឲ្យ​ឡើង ។ យើង​ធ្វើការ​ឲ្យ​ហ្មត់ចត់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។

​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បាន​ប្រាប់​មន្ត្រី​កុំ​ឲ្យ​តាំងខ្លួន​ជា​ចៅហ្វាយ​រាស្ត្រ តែ​ត្រូវ​ធ្វើខ្លួន​ជា​អ្នកបម្រើ​ប្រជារាស្ត្រ​វិញ​។ សម្តេច ក៏​ហាម​មិន​ឲ្យ​ប្រើ​មន្ត្រី​ទាំងឡាយណា ដែល​ទទួល​យកតែ​ត្រូវ​ដាក់ខ្លួន ហើយ​ពេល​ជួបនឹង​កំហុស​ទម្លាក់​ដល់​អ្នកដទៃ​៕