ប្រជាពលរដ្ឋ​ស្នើរ​ឲ្យ​លោក ​ឯក ឃុន​ឌឿ​ន ជួយ​មើលផ្លូវ​លេខ ២៨៧​ ផង​

6 Videos


នៅពេលនេះជារដូវភ្លៀង ដែលធ្វើឲ្យប្រជាពលរដ្ឋបានរអ៊ូរទាំមិនសប្បាយចិត្តពីបញ្ហាផ្លូវខូចមួយខ្សែរលេខ ២៨៧ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក ដែលអាជ្ញាធរថ្នាក់សង្កាត់ និង ថ្នាក់ខណ្ឌទួលគោល ប្រងើយកន្តើយមិនអើពើពីស្ថានភាពផ្លូវខូច ដែលពួកគាត់ត្រូវឆ្លងកាត់រាល់ថ្ងៃនោះ គឺខូចខាតស្ទើរតែទាំងស្រុង ហើយគ្មានការជួលជុល ទោះបីជាពួកគាត់ធ្លាប់ស្នើសុំជាច្រើនដងយ៉ាងណាក៏ដោយ ។

P9

ដោយហេតុផលនេះហើយ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបាននិយាយត្រង់ថា នៅពេលមានភ្លៀងធ្លាក់ម្ដងៗ នៅតាមជង្ហុកជាច្រើន ដូចជារន្ធបាយខុំនោះ មានទឹកដក់ពេញ ហើយពេលរថយន្ដ ឬ ម៉ូតូបើកឆ្លងកាត់ គឺសាចទឹកទាំងនោះមកក្នុងផ្ទះរបស់ពួកគាត់ពេលក្រោយភ្លៀងធ្លាក់បែបនេះ ហើយគឺពួកគាត់មិនអាចបើកទ្វារផ្ទះ ប្រកបអាជីវកម្មបានឡើយ ព្រោះខ្លាចទឹកសាចប្រឡាក់អីវ៉ាន់របស់ពួកគាត់ ។ ផ្លូវលេខ ២៨៧ នេះ ខូចចាប់ពីកែងផ្លូវលេខ ៦០៨ រហូតដល់ផ្លូវផ្សារ៧មករាតែម្តង ហើយមិនមែនទើបតែខូចមួយខែពីរខែនោះទេ គឺខូចជាច្រើនឆ្នាំមកហើយ ។

ពួកគាត់ចង់ឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក សូមមេត្តាចុះមកមើលផ្លូវខាងលើនេះផង ហើយសូមលោកជួយជួសជុលផ្លូវនេះឱ្យបានឆាប់រហ័ស ព្រោះខែនេះជាខែមានភ្លៀងធ្លាក់ច្រើន បើទុកដូចនេះទៀត គឺពួកគាត់ពិបាកធ្វើដំណើរ និង ការប្រកបអាជីវកម្មចិញ្ចឹមជីវិតខ្លាំងណាស់ ៕

                                                                                                           សុថាត់