បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

​​​លោក​​ Lim Kok Seng ​​​អាយុ ៥៤​ឆ្នាំ​ បាន​ក្លាយ​ជា​​ជន​ជាតិ​សិង្ហបុរី​​​ដំបូង​គេ​​ក្នុង​​ប្រវត្តិសាស្ត្រ ​​ដែល​សុខ​​ចិត្ត​​​​បរិច្ចាគ​​ថ្លើម​​​​​របស់​ខ្លួន​​​ទៅ​ឲ្យ​ក្មេង​ស្រី​​ម្នាក់​​ ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​​ពី​មុន​មក​​ឡើយ។

 

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

 

​​​​​​ក្មេង​ស្រី​​វ័យ​ ១៦​ឆ្នាំ ​​នាង​ Lim Si Jia ​​បាន​ទទួល​វះកាត់​ប្ដូរ​ថ្លើម​​​​បាន​ដោយ​ជោគជ័យ​​​​​នៅ​មន្ត្រី​ពេទ្យ​​​​សាកលវិទ្យាល័យ​ជាតិ (National University Hospital) ​ក្នុង​ប្រទេស​សិង្ហបុរី​​​​ កាល​ពី​ខែ​​មិនា​​កន្លង​ទៅ។
​​​

​ការវះកាត់​​​ប្ដូរ​​ថ្លើម​​​​​​​កើត​មាន​​រយៈពេល​​ ២៦​ឆ្នាំ​​ហើយ​​ក្នុង​ប្រទេស​សិង្ហបុរី​ តែ​មិន​​​​ធ្លាប់​​មាន​បុគ្គល​ណា​ហ៊ាន​​​បរិច្ចាគ​​​ផ្នែក​ខ្លះ​ ​​​​​​​​​ទៅ​​ឲ្យ​​​មនុស្ស​​មិន​ជាប់​សាច់​ឈាម​​នោះ​ទេ មាន​​តែ​លោក​ Kim តែ​ប៉ុណ្ណោះ។

 

​​​​គ្រូពេទ្យ​​​​​ផ្នែក​វះកាត់​​​និយាយ​ថា “កាលនោះ​នាង​ Si Jia ​​​​​មាន​ជំងឺ​​​ថ្លើម​ម្យ៉ាង ​ដែល​ធ្វើ​​ឲ្យ​​​ថ្លើម​​ពី​កំណើត​មិន​អាច​បំបែក​​សារធាតុ​​ Glycogen ​​​ស្តុក​​ក្នុង​ថ្លើម​បាន​​ត្រឹម​ត្រូវ​។ ទោះ​ជា​​នាង​​អាច​រស់​​នៅ​​បាន​ធម្មតា​ ​​​​តែ​​អាការៈ​នេះ​​អាច​បង្ក​ជា​​ដុំ​សាច់​ស្លូត​ ​​រួច​​នឹង​ប៉ះពាល់​​ដល់​ការ​លូត​លាស់​​របស់​រាងកាយ ​បើ​មិន​ព្យាបាល​ទេ​នោះ។​

 

ឥឡូវ​នេះ​​នាង​​​​​​​​​ទទួល​ការ​វះកាត់​​ប្ដូរ​ផ្នែក​ខ្លះ​បាន​មក​ពី​ការ​បរិច្ចាគ​​ខាង​លើ ​បាន​ធ្វើ​​ឲ្យ​នាង​អាច​​​បន្ត​លូត​លាស់​បាន​ធម្មតា​វិញ​។ ចំណែក​​លោក​ Kim ​​​​ដែល​មាន​ស្ថាន​ភាព​​​ធម្មតា​​ និយាយ​ថា​ “​​​​វា​គ្រាន់​តែ​ជា​​ការ​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ​​​វា​​ជា​​​​​​​សន្ដាន​ចិត្ត​រ​បស់​ខ្ញុំ​ “៕

 

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

 

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

 

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

 

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

ចុចអាន៖ រូប​សាច់ដុំ​ដ៏​​​សង្ហា១០​សន្លឹក​ របស់​ម៉ូដែល​សិង្ហបុរី Jason Chee

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Straitimes

​​​​​​​​​​​​​​​​​​​​​​​​

  • បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:ជីវិតនិងសង្គម