STEP ប្រាប់​គន្លឹះ​ពេល​ព្រឹក​ខ្លះៗ​ ដើម្បី​​ឲ្យ​បាន​សាច់​ដុំ​​ស្អាត

STEP តារា​ចម្រៀង​របស់​​ផលិតកម្ម ហង្សមាស បាន​បង្ហើប​ពី​តិចនិក​​ពេល​ព្រឹក​ខ្លះៗ ​ដើម្បី​​​ឲ្យ​បាន​សាច់​ដុំ​ស្អាត​ និង​ទម្លាប់​ការងារ​មួយ​ចំនួន​ដែល​លោក​តែង​តែ​​​​​​ធ្វើ​ជា​ប្រចាំ​នៅ​ពេល​ព្រឹក។

 

STEP ប្រាប់​គន្លឹះ​ពេល​ព្រឹក​ខ្លះៗ​ ដើម្បី​​ឲ្យ​បាន​សាច់​ដុំ​​ស្អាត

 

​​​STEP បាន​លើក​ឡើង​ថា​ ជា​ទូទៅ​ លោក​ងើប​ពី​គេង​​ម៉ោង៧​ព្រឹក​ ការងារ​ដំបូង​​​ដែល​លោក​ធ្វើ​នោះ​ គឺ​ហាត់​ប្រាណ​ដោយ​ការ​រត់​តិច​ និង​ពេល​ខ្លះ​ លោក​ទៅ​កន្លែង​ហាត់​ប្រាណ​ដើម្បី​លើក​​អាល់ទែ​ ​យក​សាច់ដុំ ហើយ​ការងារ​មួយ​ទៀត ​ដែល​លោក​តែង​តែ​ធ្វើ​នៅ​ពេល​ព្រឹក​ដែរ​នោះ​ គឺ​និពន្ធ​បទភ្លេង។

 

“ពេល​ដែល​ខ្ញុំ​ទៅ​កន្លែង​ហាត់​ប្រាណ​​ គឺ​ខ្ញុំ​កំណត់​គោល​ដៅ​ខ្លួន​ឯង​ថា​ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បាន​អី​ ចង់​បាន​ផ្នែក​ជើង​ ឬ​ក្បាល​ពោះ​ ខ្ញុំ​ចែក​ថ្ងៃ​ហាត់​ច្បាស់​លាស់​​ ហើយ​វិធី​ហាត់​វិញ​ ភាគ​ច្រើន​ខ្ញុំ​មើល​តាម​យូធួប”

 

STEP ប្រាប់​គន្លឹះ​ពេល​ព្រឹក​ខ្លះៗ​ ដើម្បី​​ឲ្យ​បាន​សាច់​ដុំ​​ស្អាត

 

លោក​បន្ថែម​ថា​ របប​អាហារ​​ពេល​ព្រឹក​ ក៏​ជា​កត្តា​ចាំ​បាច់​ដែរ​ ក្នុង​ការ​​ជួយ​សាច់​ដុំ​ ដូច្នេះ​​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​​​ មិន​អំណោយ​ផល​ដល់​អ្នក​ចង់​បាន​សាច់​ដុំ​ស្អាត​នោះ​ទេ។

 

“រី​ឯ​ការ​ធ្វើ​ភ្លេង​នៅ​ពេល​ព្រឹក​នោះ ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​​ល្អ​​ ស្រឡះ​ខួរ​ក្បាល​អញ្ចឹង​ហើយ​ការ​ធ្វើ​ភ្លេង​ពេល​ព្រឹក ​​ក៏​ជា​ទម្លាប់​មួយផ្សេងទៀត​​របស់​ខ្ញុំ​ ក្រៅ​ពី​ការ​ហាត់​ប្រាណ​ដែរ”។ STEP បន្ថែម៕

 

អត្ថបទ៖ SAMEDY​​