​រោងកុន​នៅ​ហ្វីលីពីន​ហាម​មិន​ឲ្យ​ចូល​មើល​រឿង​ “The Conjuring 2” ម្នាក់​ឯង

រូបភាព​មួយ​សន្លឹក​ត្រូវ​បាន​គេ​ចែក​ចាយ​​ពាស​ពេញ​​បណ្ដាញ​សង្គម​ ដោយ​វា​ជា​ការ​​ផ្សាយ​​របស់​រោងកុន​មួយ​កន្លែង​ ​ដែល​ដាស់​តឿន​​ដល់​​អ្នក​​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​​បែប​ព្រឺ​ព្រួច​ “The Conjuring 2” ។

 

​រោងកុន​នៅ​ហ្វីលីពីន​ហាម​មិន​ឲ្យ​ចូល​មើល​រឿង​ “The Conjuring 2” ម្នាក់​ឯង

 

រោងកុន​ដែល​ផ្ដល់​ការ​ដាស់​តឿន​នេះ​មាន​ឈ្មោះ​ថា​ KCC Cinema ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ បើ​តាម​រូបភាព​បាន​​សរសេរ​ថា​ ផ្អែក​លើ​​​ការ​រាយការណ៍​​​នៃ​​​ការ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ “The Conjuring 2” លើក​ដំបូង ធ្លាប់​មាន​​ទស្សនិកជន​លើក​ឡើង​ថា​បាន​ឃើញ​របស់​ចម្លែក​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ ​ហើយ​ទស្សនិកជន​​ហាក់​ដូច​ជា​មាន​អារម្មណ៍​ចម្លែកៗ​ពេល​កំពុង​ទស្សនា​ថែម​ទៀត​ផង។

 

​រោងកុន​នៅ​ហ្វីលីពីន​ហាម​មិន​ឲ្យ​ចូល​មើល​រឿង​ “The Conjuring 2” ម្នាក់​ឯង

 

ហេតុ​ដូច​នេះ​ដោយ​​ព្រួយបារម្ភ​ពី​ទស្សនិកជន​​រោងកុន​ KCC Cinema បាន​ផ្ដល់​ការ​ណែនាំ​ កុំ​ឲ្យ​ចូល​មើល​ខ្សែភាពយន្ត​តែ​ម្នាក់ឯង។ ទាក់ទង​នឹង​ “The Conjuring 2” នេះ​ដែរ​ កាល​ពី​ថ្មីៗ​នេះ​មាន​បុរស​ចំណាស់​មួយ​រូប​បាន​ស្លាប់​និង​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​បន្ទាប់​ពី​មើល​​ខ្សែភាពយន្ត​នេះ​​នៅ​ប្រទេស​ឥណ្ឌា៕​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ បុរស​ម្នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ បន្ទាប់​​ពី​មើល​ “​The Conjuring 2”

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Lollipop

​​​​