មិនដឹង​ពីមុន​សោះឡើយ​ថា​នេះ​ជាទឹក​បញ្ចុះ​ខ្លាញ់​ដ៏​ពូកែ

    ​មនុស្ស​គ្រប់រូប​ត្រូវការ​ទឹក​ដើម្បី​រក្សា​សំណើម​នៅក្នុង​ខ្លួន ប៉ុន្តែ​នៅពេល​គេ​និយាយ​អំពី​ការបញ្ចុះ​ខ្លាញ់ ទឹក​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​

​    ​សំណល់​ពី​ការ​បំបែក​ជាតិ​ខ្លាញ់​ត្រូវបាន​ច្រោះ​ចេញពី​ប្រព័ន្ធ​ក្នុង​រាងកាយ​របស់​អ្នក​តាមរយៈ​ទឹក​ដែល​អ្នក​បាន​ផឹក​។ បន្ទាប់មក ទឹក​នាំ​ជាតិពុល​ទាំងនេះ​ទៅ​ប្លោកនោម​ដែលជា​កន្លែង​បញ្ចេញ​នោម​ពី​រាងកាយ​តាមរយៈ​ការ​នោម​។​

​    ​ខាងក្រោម​នេះ​ជា​រូបមន្ត​ដ៏​មាន​ថាមពល​ដើម្បី​បញ្ចុះ​ខ្លាញ់​ដ៏​ពូកែ​!

​    ​* គ្រឿងផ្សំ​
​    ​- ទឹក ២ លីត្រ​
​    ​- ម្សៅ​ខ្ញី ១ ស្លាបព្រា​កាហ្វេ​
​    ​- ត្រសក់ ១ ផ្លែ​តូច​ល្មម ហាន់​ជា​ចំរៀកៗ 
​    ​- ក្រូចឆ្មា ១ គ្រាប់ ហាន់​ជា​ចំរៀកៗ​
​    ​- ជីរអង្កាម ១២ ស្លឹក​

​    ​* វិធី​ផ្សំ​
​    ​លាយ​គ្រឿ​ផ្សំ​ទាំងអស់នេះ​ចូលគ្នា​នៅក្នុង​កែវ​ធំ​មួយ​ហើយ​យក​វា​ដាក់​ក្លាសេ​ទុក​ផឹក​ពេញ​មួយថ្ងៃ​។ ពិ​សាវា​រាល់ថ្ងៃ​ក៏​មិនមាន​បញ្ហា​នោះដែរ​បើទោះបីជា​គ្មាន​ជាតិ​ខ្លាញ់​លើស​ក្នុង​ខ្លួន​ក្តី​៕