មិនគួរ​ឱ្យ​ជឿ​! ចិន​បង្កើត​កុំព្យូទ័រ​ដែលមាន​លឿន​ជាងគេ​លើ​ពិភពលោក​

    ​ចិន​បានធ្វើឱ្យ​អ្នក​គ្រប់គ្នា​ភ្ញាក់ផ្អើល​ដោយសារ​ការផលិត TaihuLight ជា​កុំព្យូទ័រ​ដែលមាន​ល្បឿន​លឿន​បំផុត​របស់​ពិភពលោក ដោយ​យកឈ្នះ​កុំព្យូទ័រ​ក្នុង​ប្រ​ទស​ខ្លួន​ឈ្មោះថា Tianhe ដែល​ជាប់​លំដាប់​លេខ ២​។ ម៉ាស៊ីន​ថ្មី​នេះ​គឺ​ផលិត​ដោយ​ប្រទេស​ចិន​ប្រើ​នូវ CPU របស់ខ្លួន បន្ទាប់ពី​អាមេរិក​ហាមឃាត់​ការនាំ​ចូល CPU ម៉ាក Intel ចូលមក​ចិន​។ TaihuLight អាច​ដំណើរការ​ក្នុង​ល្បឿន ៩៣ Petaflops ក្នុង​មួយ​វិនាទី និង​មាន CPU ១០,៦៥ លាន Core​។​

​    ​កំពូល​កុំព្យូទ័រ​ថ្មី​នេះ​បាន​យកឈ្នះ​ម៉ាស៊ីន​ចិន​មួយ​ផ្សេងទៀត ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ អស់​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​មកនេះ​។ ដោយ​ត្រូវគេ​ហៅថា TaihuLight កំពូល​កុំព្យូទ័រ​នេះ​គឺ​ខ្លាំង​ជាង​ម្ចាស់​កំណត់ត្រា​ចុងក្រោយ​របស់​ចិន​ដល់​ទៅ​បី​ដង​ឯណោះ​។ បើ​ប្រៀប​ទៅនឹង​កុំព្យូទ័រ​អាមេរិក Cray XK7 ដែលមាន​ចំណាត់ថ្នាក់​លេខ​បី TaihuLight គឺ​លឿន​ជាង ៥ ដង​។​

​    ​គេ​ចាត់​ចំណាត់ថ្នាក់​កំពូល​កុំព្យូទ័រ ៥០០ លេខ​ក្នុងនោះ​មាន​កុំព្យូទ័រ​ចិន ១៦៧ គ្រឿង និង​អាមេរិក​ចំនួន ១៦៥ គ្រឿង ហើយ​ខាងក្រោម​គឺជា​ប​ញ្ចី​ឈ្មោះ​ចំណាត់ថ្នាក់​កំពូល​កុំព្យូទ័រ​ទាំង ១០ របស់​ពិភពលោក​៕