គួរ​ឲ្យ​អាសូរ​បំផុត ​ក្មេងស្រី​ម្នាក់ត្រូវ​ឪពុកម្តាយ​ស្លាប់ចោល​អស់​

6 Videos


គួរឲ្យអាសូរណាស់ ដែលក្មេងស្រីម្នាក់កំព្រាឯកោ ក្រោយពីម្ដាយស្លាប់ នៅខេត្តពោធិសាត់ នាងទៅតាមឪពុកនៅខេត្តរតនគីរី នៅជាមួយឪពុកមិនទាន់បានប៉ុន្មានខែផង ឪពុករបស់នាងក៏ស្លាប់ចោលទៀត ។

P9

នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ ក្មេងស្រីកំព្រាម្នាក់ឈ្មោះ ធាង អាយុ ១០ ឆ្នាំ ត្រូវបានឪពុកមា មកពីខេត្តពោធិ៍សាត់ យកទៅចិញ្ចឹម ក្រោយពីបូរជាសព ឪពុក របស់ក្មេងនោះរួចមក នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នាងត្រូវបានឪពុកមាយកទៅចិញ្ចឹមនៅខេត្តពោធិ៍សាត់វិញ ។

គួរ​ឲ្យ​អាសូរ​បំផុត ​ក្មេងស្រី​ម្នាក់ត្រូវ​ឪពុកម្តាយ​ស្លាប់ចោល​អស់​

បើតាមក្មេងស្រីកំព្រាឈ្មោះ ធាង ត្រូវជាកូនសពនោះបានឲ្យដឹងថា ម្ដាយនាងទើបតែស្លាប់បានប៉ុន្មានខែ នាងមិនមានទីពឹង ក៏មកតាមឪពុកដែលធ្វើកម្មករឱ្យក្រុមហ៊ុននៅខេត្តរតនគីរីទើបតែបានប្រហែល ៣ ទៅ ៤ ខែប៉ុណ្ណោះ ស្រាប់តែឪពុករបស់នាង ក៏ធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានគេដឹកយកមកពេទ្យខេត្ត ស្រាប់តែគាត់ស្លាប់ចោលទៀត ។

គួរ​ឲ្យ​អាសូរ​បំផុត ​ក្មេងស្រី​ម្នាក់ត្រូវ​ឪពុកម្តាយ​ស្លាប់ចោល​អស់​

លោក រុំ សារិទ្ធ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងកន្សែងបានឱ្យដឹងថា ឪពុកក្មេងស្រីនេះមានឈ្មោះ ថា អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ជាកម្មករធ្វើការនៅក្នុងក្រុមហ៊ុន ហ៊ងអាញ់ មានទីតាំងស្ថិតនៅក្នុងភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគីរី ។ បានឈឺធ្ងន់គេដឹកយកមកមន្ទីរពេទ្យបង្អែកខេត្ត ដោយសាររោគថ្លើម មានស្ថានភាព ជម្ងឺធ្ងន់ធ្ងរពេក ពេទ្យមិនអាចសង្គ្រោះបាន ត្រូវស្លាប់នៅវេលាម៉ោង៦.០០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នេះ។ ដោយមិនមានសាច់ញាតិសពត្រូវក្រុមគ្រូពេទ្យ និង សមត្ថកិច្ចមូលដ្ឋាន ចាត់ចែងដឹកយកទៅបូរជានៅវត្តភូមិថ្មី នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ ។

គួរ​ឲ្យ​អាសូរ​បំផុត ​ក្មេងស្រី​ម្នាក់ត្រូវ​ឪពុកម្តាយ​ស្លាប់ចោល​អស់​

ដោយដឹងតាមរយៈក្មេងស្រីថា មានសាច់ញាតិនៅខេត្តពោធិ៍សាត់ សមត្ថកិច្ច ក៏បានធ្វើការទំនាក់ទំនង រកសាច់ញាតិ ឱ្យមកទទួលក្មេងស្រីយកទៅចិញ្ចឹម ។ អ្វីដែលគួរអោយសង្វេកនោះ សាកសពឪពុកស្លាប់នោះ គឺ មានតែក្មេងស្រីតូចម្នាក់ប៉ុណ្ណោះ មកអុជធូបអោយឪពុកគួរឲ្យសង្វេកបំផុត ៕

                                                                                                    សុថាត់