តារា​ចម្រៀង​ស្រី​កូរ៉េ ៣ នាក់ មក​កម្ពុជាចុះ​កុង​ត្រា​ជាមួយ Rock Music

តារា​ចម្រៀង​ស្រី ៣ រូប​នៃ​ក្រុម SOD បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​រសៀល​ម្សិលិញនេះ ដើម្បី​ចុះ​កុងត្រា​ច្រៀង​បទ Original Song ឱ្យ​ផលិតកម្ម Rock Music។

តារា​ចម្រៀង​ស្រី​កូរ៉េ ៣ នាក់ មក​កម្ពុជាចុះ​កុង​ត្រា​ជាមួយ Rock Music

កញ្ញា Anna តំណាង​ក្រុម​នេះ​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍​ល្អ​នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង។ ចំពោះ​ការ​សម្រេច​ចិត្ត​មក​ចូលរួម​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម Rock នា​ពេល​នេះ ក៏​ព្រោះ​តែ​ពួក​គេ​ដឹង​ថា Rock ជា​ផលិតកម្ម​ធំ​នៅ​ប្រទេស​កម្ពុជា។

“ពួក​យើង​សង្ឃឹម​ថា បាន​ទទួល​ជោគជ័យ ព្រោះ​ពួក​យើង​មាន​បទ​ចម្រៀង Original Song ជា​ច្រើន​ដែល​ពួក​យើង​នឹង​រៀបចំ”។ តំណាង​ក្រុម​ថ្លែង​មក​កាន់ Sabay ។ តំណាង​ក្រុម​ដដែល​បញ្ជាក់​ថា ពួកគេ​នឹង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​៣​ខែ​សម្រាប់​ដំណើរ​លើក​នេះ។

តារា​ចម្រៀង​ស្រី​កូរ៉េ ៣ នាក់ មក​កម្ពុជាចុះ​កុង​ត្រា​ជាមួយ Rock Music

Rock Music នឹង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៨ ខាង​មុខ​នេះ។ បើ​តាម​នាយក​ទីផ្សារ​លោក Raindy បាន​អះអាង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា ការ​បើក​ទ្វា​ផលិត​បទ​ចម្រៀង​ម្ដង​ទៀត​នេះ គឺ​ផ្ដោត​លើ​ការ​ផលិត​បទ​ចម្រៀង Original Song សុទ្ធសាធ​តែ​ម្ដង។ ហើយ​ផលិតកម្ម​មាន​គម្រោង​នាំ​យក​បទ​ចម្រៀង​ទាំង​នោះ​បាន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។

លោក​ថា ផលិតកម្ម​មួយ​នេះ ក៏​បាន​ប្រមូល​កៀរគរ​អ្នក​និពន្ធ​មក​ពី​បរទេស និង​តារា​ចម្រៀង​អន្តរជាតិ​មួយ​ចំនួន​ចូលរួម​ផង​ដែរ ក្រៅ​អំពី​តារា​ចម្រៀង​ក្នុង​ស្រុក​របស់​ផលិតកម្ម​មាន​ស្រាប់។ ជាក់​ស្ដែង​ការ​ចុះ​កុង​ត្រា​ជាមួយ​ក្រុម​តារា​ចម្រៀង​កូរ៉េ​ក្រុម SOD ខាង​លើ​ជា​ដើម៕