គ្រូស្នេហ៍ (ភាគ​ទី​២)

ភាគ​ទី​២
«អ្នក​ជំងឺ​នេះ គួរ​ឱ្យ​អាណិត​ម៉េះ?!»
នាង​និយាយ​ដោយ​អាឡោះអាល័យ​ ហើយ​ចាកចេញ​ទៅ​តាម​ការ​អូស​របស់​ម្ដាយ។ មិន​ត្រឹមតែ​ប៉ុណ្ណេះ ប៉ា​នាង​ដាក់​ប្រាក់​៥​ម៉ឺន​រៀល​មក​លើ​ដៃ​ខ្ញុំ។
ពួក​គេ​ប្រហែលជា​គិត​ថា​ខ្ញុំ​នេះ​ជា​អ្នក​ជំងឺ​គ្មាន​ញាតិ​ផៅ​ដែល​ពេទ្យ​ទុកចោល​ម្នាក់។
ខ្ញុំ​យំ​កំដរ​ជីវិត​ចុង​ក្រោយ​របស់ខ្ញុំ​ ហើយ​ងើបមុខ​មើល​ទៅ​នាង។ មុន​ពេល​ឡើង​ឡាន​ នាង​នៅ​តែ​ងាក​មើល​មក​ខ្ញុំ។
«ម៉ាក់! កូន​ដូច​ជា​ធ្លាប់​ស្គាល់​ម្នាក់​ពាក់​ម៉ាស​នោះ!»

 

នាង​ច្បាស់​ណាស់​ មិន​ស្គាល់​ខ្ញុំ​ទេ តែ​ខ្ញុំ​ដឹង​ថា នាង​នៅ​មាន​អារម្មណ៍​ស្នេហា​ដែល​ធ្លាប់​មាន​មក​ជាមួយ​គ្នា ​គ្រាន់តែ​នាង​នឹក​មិន​ឃើញ។ ឈាម​ខ្ញុំ​ចង្អោរ​មក​បន្ថែម ខ្ញុំ​ព្រិល​ភ្នែក ​ហើយ​ទន់​ដៃ​ជើង។ មេឃ​ងងឹត​ណាស់ គ្មាន​អ្នក​ណា​គេ​មក​ចាប់​អារម្មណ៍​ឃើញ​គ្រូ​ស្នេហ៍​អស់​លក្ខណ៍​ដូច​ជា​ខ្ញុំ​នេះ​ទេ។ ទម្រាំ​ក្រុម​ពេទ្យ​ឃើញ​ខ្ញុំ ព្រលឹង​ខ្ញុំ​ទៅ​សោយសុខ​​បាត់​ទៅ​ហើយ។

 

ខ្ញុំ​លែង​ដៃ​ចេញ​ពី​ទ្រូង ហើយ​ភាវនា​៖
«សូម​ឱ្យ​ជាតិ​ណាៗ ខ្ញុំ​បាន​ជួប​ស្រី​ម្នាក់​នេះ​ជា​គូ​ពិត​ដូច​គេ​ឯង​ធម្មតា! ខ្ញុំ​សូម​ដាក់​បណ្ដាសា​ខ្លួនឯង​ដោយ​ឈាម​នេះ ថា​កើត​ជាតិ​ណាៗ​ ខ្ញុំ​នៅ​ចាំ​អតីត! ខ្ញុំ​មាន​ចិត្ត​ទូលាយ ចេះ​អត់ធ្មត់ មាន​អានុភាព​បញ្ជា​ចិត្ត​លើ​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​ទ្វេ​លើស​មនុស្ស​ទូទៅ នឹង​អាល​បាន​សាង​តែ​អំពើ​ល្អ!»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

គ្រូស្នេហ៍ (ភាគ​ទី​២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ