Galaxy S8 នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ដូច iPhone 7 ឯ​អេក្រង់​ 4K

Galaxy S7/S7 Edge ចេញ​កាល​កន្លង​ទៅ ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ឯ​ពេល​នេះ​លេច​ឮ​ព័ត៌មាន​ថា Galaxy S8 បំពាក់​កាមេរ៉ា​ភ្លោះ ថែម​ទាំង​អេក្រង់​កម្រិត Ultra HD ថែម​ទៀត​។

 

Galaxy S8 នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ដូច iPhone 7 ឯ​អេក្រង់​ 4K

 

វិបសាយ​បច្ចេកវិទ្យា​ចិន mobile.163.com ឲ្យ​ដឹង​ថា កម្រិត Resolution របស់ S8 ខ្ពស់​ដល់​ទៅ 3840×2160 pixels ដែល​ជា​ស្តង់ដារ Resolution លើ​ស្មាតហ្វូន​ខ្ពស់​ដាច់​គេ​លើ​ទីផ្សារ​បច្ចុប្បន្ន។

 

ប្រភព​ដដែល​បន្ថែម​ថា S8 អាច​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​មិន​ខុស​ពី iPhone 7 Plus ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​កន្លង​មក​នោះ​ឡើយ។

 

Galaxy S8 នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ដូច iPhone 7 ឯ​អេក្រង់​ 4K
គុណប្រយោជន៍​ពី​ក្រោយ​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​នេះ គឺ​កាមេរ៉ា​ទី​១​ប្រើ​សម្រាប់​ថត​រូប​លក្ខណៈ Wide Angle និង​មួយ​ទៀត​ប្រើ​សម្រាប់ Optical Zoom។ ឧទាហរណ៍​ កាមេរ៉ា​ទី១​របស់ LG G5 អាច​ថត​បាន​ទំហំ​ Angle ដល់​ទៅ ៧៨ដឺក្រេ​និង​មួយ​ទៀត​បាន ១៣៥ដឺក្រេ។

 

លក្ខណៈ​ពិត​ប្រាកដ​របស់ S8 យ៉ាង​ណា ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ​អង្វែង​ទៀត​ ពោល​គឺ​នៅ​សល់​​ពេល​ប្រមាណ ៩ខែ​ទៀត ទើប​វត្តមាន S8 បង្ហាញ​ខ្លួន៕

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ trustedreviews