​ឪពុក​​ក្រីក្រ​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អនាគត​កូន​ស្រី តែ​​បែរ​​ជួប​រឿង​អកុសល​ហួស​ស្មាន

គ្រួសារតូចមួយរស់នៅក្នុងជីវភាពក្រីក្រលំបាក ដោយមានសមាជិកតែបីនាក់ឪពុកម្ដាយនិងកូនស្រី។ ឪពុកគឺជាសមាជិកតែម្នាក់គត់ដែលអាចរកលុយកាក់បន្តិចបន្តួច សម្រាប់តែដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ បើទោះជាពួកគេគ្មានប្រាក់ចាយវាយគ្រប់គ្រាន់ តែឪពុកតែងតែស្រមៃថាកូនស្រីរបស់គាត់នឹងក្លាយជាគ្រូពេទ្យដ៏ពូកែម្នាក់លើពិភពលោក។ គាត់ស្រឡាញ់កូនស្រីគាត់ជាទីបំផុត។ កូនស្រីគាត់គឺជាក្មេងស្លូតបូតម្នាក់។

រហូតដល់ថ្ងៃប្រកាសលទ្ធផលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដូចអ្វីដែលឪពុករំពឹងទុក កូនស្រីរបស់គាត់បានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេប្រចាំខេត្ត។

ឪពុកសប្បាយចិត្តខ្លាំងបំផុតនិងនិយាយទៅកូនស្រីថា៖ “ថ្ងៃនេះពុកសប្បាយចិត្តនិងមោទនភាពដោយសារកូនមែនទែន។ កូនចង់បានអីប្រាប់ពុកមក ពុកទិញឲ្យ”។

កូនស្រីឆ្លើយតបទៅវិញថា៖ “ពុក កូនចង់បានរ៉ូបដូចក្នុងរូបដែលកូនឲ្យពុកមើលថ្ងៃមុននោះ តែវាថ្លៃជាង ២០ដុល្លារណោះ។ កាលនោះខ្ញុំអត់ហ៊ានសុំពុកទេ ប៉ុន្តែឥលូវពុកទិញឲ្យកូនមកណា!!”

ស្អែកឡើងឪពុកទិញរ៉ូបដែលកូនស្រីចង់បាននោះមកកាដូឲ្យកូនមែន។

ម្ដាយឃើញបែបនេះ និងដឹងថាប្ដីខ្លួនគ្មានលុយគ្រប់គ្រាន់នឹងទិញរ៉ូបនេះឡើយ ដូច្នេះក៏សួរទៅប្ដីថា៖ “ពុកវាបានលុយពីណាមកទិញរ៉ូបឲ្យកូន?”

ឪពុកឆ្លើយតប៖ “លុយខ្ញុំសន្សំខ្លះ និងបូមឈាមលក់ខ្លះយកលុយបង្គ្រប់ព្រោះមិនចង់ឲ្យកូនវាអន់ចិត្ត”។

ពេលវេលាកន្លងទៅ កូនស្រីក៏បានចូលរៀនមហាវិទ្យាល័យផ្នែកវេជ្ជសាស្ត្រ ដោយឪពុកនាងប្រឹងប្រែងធ្វើការធ្ងន់ៗរៀងរាល់ថ្ងៃដើម្បីបង់ថ្លៃសិក្សាឲ្យកូនស្រី។ រហូតដល់ឆ្នាំចុងក្រោយ នាងត្រូវការប្រាក់ជាង១ពាន់ដុល្លារ ដើម្បីបង់បញ្ចប់។ ឪពុកគ្មានប្រាក់គ្រប់គ្រាន់នោះឡើយ តែគាត់បានខិតខំរកលុយទាំងនោះមកបង់ទាល់តែបាន។

ម្ដាយដឹងថាក្នុងផ្ទះគ្មានលុយ ដូច្នេះក៏សួរប្ដី៖ “ពុកវាបានលុយពីណាច្រើនយ៉ាងនេះ? ឬក៏ទៅធ្វើរឿងអីមិនល្អ?”
ឪពុកឆ្លើយ៖ “ទេ មានអ្នកជំងឺម្នាក់គេត្រូវការវះកាត់ប្ដូរក្រលៀន ខ្ញុំក៏សម្រេចចិត្តវះរបស់ខ្ញុំលក់ឲ្យគេទៅ។ ឯងកុំប្រាប់កូន បើវាដឹង វានឹងគិតផ្ដេសផ្ដាសច្រើន”។

ថ្ងៃទទួលសញ្ញាប័ត្រមហាវិទ្យាល័យរបស់កូនស្រីមកដល់ ម្ដាយនិងឪពុកសង្ឃឹមចាំមើលកូនស្រីត្រលប់មកផ្ទះវិញជាគ្រូពេទ្យលើកដំបូង។

តែ…

កូនស្រីបានត្រលប់មកផ្ទះ ប៉ុន្តែត្រលប់មកជាសាកសព។ នាងបានសម្លាប់ខ្លួនដោយសារត្រូវសង្សារក្បត់ចិត្ត។

សួរថា ពេលនេះតើអ្នកណាជាអ្នកស្លាប់ពិតប្រាកដ???

គំនិតអប់រំ៖
យើងគួរឲ្យតម្លៃជីវិតរបស់យើងដើម្បីមនុស្សដែលស្រឡាញ់យើង មិនត្រូវបោះបង់វាចោលដោយសារមនុស្សដែលមិនស្រឡាញ់យើងឡើយ ៕
​ឪពុក​​ក្រីក្រ​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អនាគត​កូន​ស្រី តែ​​បែរ​​ជួប​រឿង​អកុសល​ហួស​ស្មាន

ប្រែសម្រួល៖ sabay (វ៉ាន់ថន)
ប្រភព៖ បរទេស

  • ​ឪពុក​​ក្រីក្រ​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អនាគត​កូន​ស្រី តែ​​បែរ​​ជួប​រឿង​អកុសល​ហួស​ស្មាន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: