បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

លោក Lim Kok Seng អាយុ ៥៤ឆ្នាំ បានក្លាយជាជនជាតិសិង្ហបុរីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលសុខចិត្តបរិច្ចាគថ្លើមរបស់ខ្លួនទៅឲ្យក្មេងស្រីម្នាក់ ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកឡើយ។

ក្មេងស្រីវ័យ ១៦ឆ្នាំ នាង Lim Si Jia បានទទួលវះកាត់ប្ដូរថ្លើមបានដោយជោគជ័យនៅមន្ត្រីពេទ្យសាកលវិទ្យាល័យជាតិ (National University Hospital) ក្នុងប្រទេសសិង្ហបុរី កាលពីខែមិនាកន្លងទៅ។

ការវះកាត់ប្ដូរថ្លើមកើតមានរយៈពេល ២៦ឆ្នាំហើយក្នុងប្រទេសសិង្ហបុរី តែមិនធ្លាប់មានបុគ្គលណាហ៊ានបរិច្ចាគផ្នែកខ្លះ ទៅឲ្យមនុស្សមិនជាប់សាច់ឈាមនោះទេ មានតែលោក Kim តែប៉ុណ្ណោះ។

គ្រូពេទ្យផ្នែកវះកាត់និយាយថា “កាលនោះនាង Si Jia មានជំងឺថ្លើមម្យ៉ាង ដែលធ្វើឲ្យថ្លើមពីកំណើតមិនអាចបំបែកសារធាតុ Glycogen ស្តុកក្នុងថ្លើមបានត្រឹមត្រូវ។ ទោះជានាងអាចរស់នៅបានធម្មតា តែអាការៈនេះអាចបង្កជាដុំសាច់ស្លូត រួចនឹងប៉ះពាល់ដល់ការលូតលាស់របស់រាងកាយ បើមិនព្យាបាលទេនោះ។

ឥឡូវនេះនាងទទួលការវះកាត់ប្ដូរផ្នែកខ្លះបានមកពីការបរិច្ចាគខាងលើ បានធ្វើឲ្យនាងអាចបន្តលូតលាស់បានធម្មតាវិញ។ ចំណែកលោក Kim ដែលមានស្ថានភាពធម្មតា និយាយថា “វាគ្រាន់តែជាការជួយសង្គ្រោះជីវិតមនុស្សម្នាក់ប៉ុណ្ណោះ វាជាសន្ដានចិត្តរបស់ខ្ញុំ “៕
បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ Straitimes

  • បុរស​​សិង្ហបុរី​​ដំបូង​គេ សុខ​ចិត្ត​បរិច្ចាគ​​ថ្លើម​​ឲ្យ​​អ្នក​​​មិន​ធ្លាប់​ស្គាល់​គ្នា​​​​​​​​សោះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:ជីវិតនិងសង្គម
Tags: