មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

គ្មានអ្វីឈឺចាប់ជាងបាត់បង់កូនជាទីស្រឡាញ់នៅចំពោះមុខឡើយ ហើយសូម្បីតែសត្វឆ្មាក៏មានក្តីស្រឡាញ់ចំពោះកូនដូចគ្នា។ មេឆ្មាគួរឲ្យអាណិតមួយក្បាល ព្យាយាមជួយសង្ក្រោះជីវិតកូនទាំងពីររបស់ខ្លួន ក្រោយត្រូវចាក់សម្លាប់យ៉ាងអាណោចអាធ័មលើដងផ្លូវ។

កូនឆ្មាដេកស្លាប់លើដងផ្លូវទាំងពីរក្បាល រកឃើញដោយអ្នកស្រី Yang ដែលជាអ្នកទទួលយកឆ្មាម្ចាស់បោះបង់ចោល មកចិញ្ចឹមមើលថែ។ លោកស្រី Yang បានឃើញកូនឆ្មាពីរក្បាលដេកស្លាប់លើដងផ្លូវគួរឲ្យអាសូរ ហើយកាន់តែគួរឲ្យសង្វែគនោះ មេរបស់វាបានព្យាយាមលិឍ បំណងចង់ឲ្យកូនទាំងពីររបស់ខ្លួនរស់។

អ្នកស្រី Yang សង្វេគចំពោះកូនឆ្មាទាំងពីរនោះ ដោយមួយត្រូវបានចាក់ចំពោះ ហើយមួយទៀតត្រូវកាត់ក្បាល ហើយក៏បានយកពួកវាទៅកប់ ទាំងមេរបស់វាសំឡឹងមើលមកដោយភាពឈឺចាប់។

រឿងហេតុកើតឡើងនេះ ក៏ទទួលការចាប់អារម្មណ៍ពីបណ្តាលអ្នកលេងអ៊ីនធឺណិតនៅចិនផងដែរ ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះអ្នកដែលសម្លាប់កូនឆ្មាគួរឲ្យអាណិតទាំងពិរ។

មិនថាឆ្មា សុនខ និងសត្វចិញ្ចឹមដទៃទៀត សុទ្ធតែជាចង់រស់ និងមានការឈឺចាប់ដោយសារការបាត់បង់ដូចមនុស្សដែរ ហើយពួកវាក៏ជាសត្វស្មោះត្រង់បំផុតចំពោះម្ចាស់៕
មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

ប្រែសម្រួល៖ sabay (ប៉ែត ផាន់និត)
ប្រភព៖ Shanghaiist

  • មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:ជីវិតនិងសង្គម
Tags: