​មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

គ្មាន​អ្វី​ឈឺ​ចាប់​ជាង​បាត់​បង់​កូន​ជា​ទី​ស្រឡាញ់​នៅ​ចំពោះ​មុខ​ឡើយ ហើយ​សូម្បី​តែ​សត្វ​ឆ្មា​ក៏​មាន​ក្តី​ស្រឡាញ់​ចំពោះ​កូន​ដូចគ្នា។ មេ​ឆ្មា​គួរ​ឲ្យ​អាណិត​មួយ​ក្បាល ព្យាយាម​ជួយ​សង្ក្រោះ​ជីវិត​កូន​ទាំង​ពីរ​របស់​ខ្លួន ក្រោយ​ត្រូវ​ចាក់​សម្លាប់​យ៉ាង​អាណោចអាធ័ម​លើ​ដង​ផ្លូវ។

 

​មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

 

កូន​ឆ្មា​ដេក​ស្លាប់​លើ​ដង​ផ្លូវ​ទាំង​ពីរ​ក្បាល រក​ឃើញ​ដោយ​អ្នក​ស្រី Yang ដែល​ជា​អ្នក​ទទួល​យក​ឆ្មា​ម្ចាស់​បោះបង់​ចោល មក​ចិញ្ចឹម​មើល​ថែ។ លោក​ស្រី​ Yang បាន​ឃើញ​កូន​ឆ្មា​ពីរ​ក្បាល​ដេក​ស្លាប់​លើ​ដង​ផ្លូវ​គួរ​ឲ្យ​អាសូរ ហើយ​កាន់​តែ​គួរ​ឲ្យ​សង្វែគ​នោះ មេ​របស់​វា​បាន​ព្យាយាម​លិឍ​ បំណង​ចង់​ឲ្យ​កូន​ទាំង​ពីរ​របស់​ខ្លួន​រស់។

 

អ្នក​ស្រី Yang សង្វេគ​ចំពោះ​កូន​ឆ្មា​ទាំង​ពីរ​នោះ ដោយ​មួយ​ត្រូវ​បាន​ចាក់​ចំ​ពោះ ហើយ​មួយ​ទៀត​ត្រូវ​កាត់​ក្បាល ហើយ​ក៏​បាន​យក​ពួកវា​ទៅ​កប់ ទាំង​មេ​របស់​​វា​សំឡឹង​មើល​មក​ដោយ​ភាព​ឈឺ​ចាប់។

 

រឿង​ហេតុ​កើត​ឡើង​នេះ ក៏​ទទួល​ការ​ចាប់​អារម្មណ៍​ពី​បណ្តាល​អ្នក​លេង​អ៊ីនធឺណិត​នៅ​ចិន​ផង​ដែរ ហើយ​​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​សម្លាប់​កូន​ឆ្មា​គួរ​ឲ្យ​អាណិត​ទាំង​ពិរ។

 

មិន​ថា​ឆ្មា សុនខ និង​សត្វ​ចិញ្ចឹម​ដទៃ​ទៀត សុទ្ធ​តែ​ជា​ចង់​រស់ និង​មាន​ការ​ឈឺ​ចាប់​ដោយ​សារ​ការ​បាត់​បង់​ដូច​មនុស្ស​ដែរ ហើយ​ពួក​វា​ក៏​ជា​សត្វ​ស្មោះ​ត្រង់​បំផុត​ចំពោះ​ម្ចាស់​៕

 

​មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

 

​មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

 

​មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

 

​មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

 

​មេ​ឆ្មា​គួរ​ឲ្យ​អាណិត ប្រឹង​​​សង្គ្រោះ​ជីវិត​កូន​ដេក​ស្លាប់​លើ​ដង​ផ្លូវ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ shanghaiist