ផលវិបាក នៃ​ជំងឺ​ផ្តាសាយ ដែល​អ្នក​មិន​បានដឹង​

ផលវិបាក នៃ​ជំងឺ​ផ្តាសាយ ដែល​អ្នក​មិន​បានដឹង​


ផលវិបាក នៃ​ជំងឺ​ផ្តាសាយ ដែល​អ្នក​មិន​បានដឹង​

​អំបៅ​បំបែក ៖ ការបង្ក​រោគ​នៅ​ត្រជាក់ ឬ​ជំងឺអំបៅអំបែក កើតឡើង​នៅ​ពេល​ដែល​បាក់តេរី ឬ​វីរុស​ជ្រៀត​ចូលទៅក្នុង 

​បំពង់​ទំនាក់ទំនង​រវាង​ត្រចៀក​ផ្នែក​កណ្តាល និង​បំពង់​ក​។ វា​ច្រើនតែ​ជា​ផលវិបាក​នៃ​ជំងឺ​ផ្តាសាយ ដែល​កើតមាន​ជា​ញឹកញាប់​មួយ លើ​ក្មេង​តូចៗ​។  ​រោគសញ្ញា​ធម្មតាៗ​មានដូចជា ឈឺ​ត្រចៀក ហូរ​សំបោរ​មាន​ពណ៌​ខៀវ ឬ​លឿង ឬ​ក្តៅខ្លួន​បន្ទាប់ពី​ផ្តាសាយ​។ ក្មេង​ដែល​មាន​អាយុ​តិចពេក អាច​នឹង​យំ  ​ឬ​ដេក​មិនបាន​។ ការ​ទាញ​ត្រចៀក មិនមែន​ជា​សញ្ញា ដែល​គួរឲ្យ​ទុកចិត្ត​ថា ជា​ជំងឺអំបៅអំបែក​ឡើយ​។

​ដកដង្ហើម​លឺសូរ​ដូ​ចហួច ៖ ជំងឺ​ផ្តាសាយ អាច​នាំ​ឲ្យ​ដកដង្ហើ​មលឺ​ដូច​ហួច លើ​ក្មេង​ដែល​មាន​ជំងឺ​ផ្តាសាយ​។

​រលាក​ប្រហោង​ក្នុង​ឆ្អឹង​មុខ ៖ ក្មេង ឬ​មនុស្ស​ធំ ដែល​មាន​ជំងឺ​ផ្តាសាយ​មិនជា ប្រហែលជា​អាច​កើតជា  ​អាការៈរលាក​ប្រហោង​ក្នុង​ឆ្អឹង​មុខ​ថែម​ទៀត​។

​ការបង្ក​រោគ​ផ្សេងៗ​ទៀត ៖ ជំងឺ​នេះ​អាច​នាំឲ្យ​មាន​ជំងឺផ្សេង​ដូចជា រលាក​បំពង់ក ដោយសារ​បាក់តេរី រលាក​សួត ឬ​រលាក​ទងសួត​។  ​ការបង្ក​រោគ​ទាំងនេះ ត្រូវការ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​៕

​រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ផលវិបាក នៃ​ជំងឺ​ផ្តាសាយ ដែល​អ្នក​មិន​បានដឹង​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:ជំងឺទូទៅ
Tags: