ការព្យាបាល ជំងឺភ្នែកឡើងបាយ​

ការព្យាបាល ជំងឺភ្នែកឡើងបាយ​


ការព្យាបាល ជំងឺភ្នែកឡើងបាយ​

​ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​តែមួយគត់ សម្រាប់​ជំងឺភ្នែកឡើងបាយ គឺ​ការវះកាត់​។​​ពេលណា​ដែល​ត្រូវ​វះកាត់ ជំងឺភ្នែកឡើងបាយ​?​ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ថា​តើ ពេល​ណា​ជា​ពេលវេលា ដែល​ត្រឹមត្រូវ​ចំពោះ​អ្នក​។ ពេទ្យ​ភ្នែក​ភាគច្រើន ណែនាំ​ឲ្យធ្វើ​ការវះកាត់  ​នៅពេល​ជំងឺភ្នែកឡើងបាយ​អ្នក ចាប់ផ្តើម​ប៉ះពាល់​ដល់ ឬ​រំខាន​ដល់​សកម្មភាព រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ដូចជា ការអាន ឬ​បើកបរ​នៅពេល​យប់​។ ​វា​អាស្រ័យ​លើ​អ្នក និង​គ្រូពេទ្យ​ទេ ក្នុង​ការសម្រេចចិត្ត​ថា ពេល​ណា​ត្រូវះ​កាត់នោះ​។ អ្នកជំងឺ​ភាគច្រើន ដូចជា​មិន​ប្រញាប់​ធ្វើការ​វះកាត់​ឡើយ  ​ព្រោះ​យល់ថា វា​មិន​រំខាន​ដល់​ភ្នែក​ពួកគាត់​។ បើសិន​ជា​អ្នក មិន​ជ្រើស​យក​ការវះកាត់​ភ្លាម​ទេ ភ្នែក​អ្នក​ប្រហែលជា​ត្រូវ  ​ធ្វើការ​តាមដាន​បន្ត​ទៀត​ដើម្បី​ចង់​ដឹង​ថា ជំងឺ​នេះ​មាន​ការវិវត្ត​ទៅមុខទៀត ឬ​អត់​។

​តើ​មាន​អ្វី​កើតឡើង ក្នុង​ពេល​វះកាត់​ជំងឺភ្នែកឡើងបាយ​?

​ការវះកាត់​ភ្នែក​ឡើងបាយ គឺជា​ការ​ដក​នូវ​ភាព​ល្អក់ ចេញពី​កញ្ចក់ភ្នែក និង​ជំនួស​មកវិញ នូវ​កញ្ចក់ភ្នែក​ស​ម្បនិ​មិ្ម​ត​ដ៏​ថ្លា​មួយវិញ​។ ជាទូទៅ  ​ជំងឺភ្នែកឡើងបាយ អាច​ធ្វើ​ការវះកាត់​ហើយ អ្នកជំងឺ​ទៅផ្ទះ​បាន និង​មិនបាច់​សម្រាក​ពេទ្យ​ឡើយ​។ ​ក្នុង​ពេល​វះកាត់  គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំស្ពឹក​នៅ​ហ្នឹង​កន្លែង ឬ​ជុំវិញ​ភ្នែក ហើយ​អ្នក​ក៏​មិន​បាច់​ធ្វើឲ្យ​សន្លប់ដែរ​។ ការវះកាត់​នេះ គឺ​មាន​សុវត្ថិភាព​ណាស់  ​គ្រាន់​តែ​ប្រឈមមុខ​នឹង​ការបង្ក​រោគ និង​ហូរឈាម​ប៉ុណ្ណោះ​។ ការវះកាត់​ភ្នែក​ឡើងបាយ ក៏​ធ្វើឲ្យ​ប្រឈម​នឹង​ការដាច់ចេញ របស់​រ៉េ​ទីន​ដែរ​។ ​ក្រោយ​ពី​វះកាត់​រួច អ្នកនឹង​អាចមាន​អា​ការៈមិន​ស្រួល​មួយចំនួន រយៈពេល​ពីរ​បី​ថ្ងៃ​ដែរ ប៉ុន្តែ វា​នឹង​ជា​វិញ ក្នុង​រយៈពេល ៨ សប្តាហ៍​៕

​រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។