​រោគសញ្ញា​ព្រមាន នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​

​រោគសញ្ញា​ព្រមាន នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​


​រោគសញ្ញា​ព្រមាន នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​

​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ ក្នុង​ដំណាក់កាល​ដំបូង កម្រ​នឹង​មាន​រោគសញ្ញា​ណាស់​។ ចំណែកឯ​ដំណាក់កាល​ចុង​ក្រោយ​វិញ  ​ប្រហែលជា​មាន​រោគសញ្ញា​មួយចំនួន​តូច ឬ​មិន​ជាក់លាក់ ដែល​វា​ច្រើនតែ​ច្រឡំ នឹង​បញ្ហា​ផ្សេងៗ ដែល​កើតមាន​ជា​ញឹកញាប់​ទៅវិញ ដូចជា  ​ការ​ទល់លាមក ឬ​រលាក​ពោះវៀន​។

​សញ្ញា​របស់​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ មានដូចជា ៖

  • ​ហើម​ពោះ​
  • ​មាន​អារម្មណ៍​ថា​ណែនៗ ពេល​ញ៉ាំ​អាហារ​
  • ​ស្រក​ទម្ងន់​
  • ​មិន​ស្រួល​ក្នុង​អាង​ត្រគាក​
  • ​ទល់​លាមក​
  • ​នោម​ញឹក​។​

​ចូរ​ធ្វើ​ណាត់​ជាមួយ​គ្រូពេទ្យ បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ណាមួយ ដែល​អ្នក​បារម្ភ​។ បើសិនជា​អ្នក​មាន​គ្រួសារ ធ្លាប់​កើត​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ  ​ឬ​សុដន់ ចូរ​ប្រាប់​ឲ្យ​គ្រូពេទ្យ​បាន​ដឹង​ផង​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អ្នក ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ហ្សែ​ន ដើម្បី​ធ្វើ​តេស្ត​រកមើល  ​ការ​បំ​បែកហ្សែន​ដែល​ធ្វើឲ្យ​ប្រឈម នឹង​ជំងឺ​មហារីក​សុដន់ និង​ក្រពេញ​អូវ៉ែ​កាន់តែខ្លាំង​។ មាន​ចំនួន​ស្ត្រី​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​រកឃើញ​ថា  ​មានការ​បំ​បែកហ្សែន នាំឲ្យ​កើត​ជំងឺ​មហារីកក្រពេញ​អូ​វ៉ែ​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។