ញ៉ាំ​ខ្លាញ់​មិន​គ្រប់ ប្រយ័ត្ន​ឈឺ ដោយ​មិន​ដឹង​ខ្លួន​

ញ៉ាំ​ខ្លាញ់​មិន​គ្រប់ ប្រយ័ត្ន​ឈឺ ដោយ​មិន​ដឹង​ខ្លួន​


ញ៉ាំ​ខ្លាញ់​មិន​គ្រប់ ប្រយ័ត្ន​ឈឺ ដោយ​មិន​ដឹង​ខ្លួន​

​មនុស្ស​ភាគច្រើន គិតថា ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់ ចំពោះ​សុខភាព​របស់​ពួកគេ ប៉ុន្តែ អ្នក​ត្រូវ​ដឹងថា រាងកាយ​របស់​យើង ក៏​ត្រូវការ​ខ្លាញ់​ដោយ​ខានមិនបាន​ដែរ ហើយក៏​មាន​ខ្លាញ់​ខ្លះ មាន​ប្រយោជន៍​ល្អ សម្រាប់​សុខភាព​ដែរ​។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ទាន​វា​ឲ្យបាន​គ្រប់គ្រាន់​។​

​ប្រសិនបើ​អ្នក​ដឹងថា ខ្លួនឯង​ពិបាក​ក្នុង​ការបញ្ចុះ​គីឡូ នោះ​ប្រហែលជា​អ្នក កំពុង​ខ្វះ​ខ្លាញ់​ល្អ ហើយ​លើស​ខ្លាញ់​អាក្រក់ នៅក្នុង​រាងកាយ​ហើយ​។ ជា​ការពិត ខ្លាញ់​មិន​រលាយ នឹង​ធ្វើឲ្យ​អ្នក​ឆ្អែត​បានយូរ​។ បើ​អ្នក​ឃ្លាន​ភ្លាមៗ បន្ទាប់​ពី​អ្នក​ញ៉ាំ​អាហារ នោះ​បញ្ជាក់ថា អ្នក​ញ៉ាំ​អាហារ​ខ្វះ​ខ្លាញ់​ល្អ​ហើយ​។​

ក្នុង​ខែរងារ មនុស្ស​ភាគច្រើន នឹង​ជួប​បញ្ហា​ស្បែក​ស្ងួត ប៉ុន្តែ ប្រសិនបើ​បញ្ហា​ស្បែក​នេះ កើតឡើង​គ្រប់ពេល សូម្បី​តែ​អ្នក​ប្រើឡេ​ក្តី នោះ​បញ្ជាក់ថា អ្នក​ក៏​ខ្វះ​ជាតិ​ខ្លាញ់​ល្អ នៅក្នុង​រាងកាយ​ដែរ​។​

ប័រ សណ្តែកដី និង​ប្រេង​អូ​លីវ ជួយ​ឲ្យ​សុខភាព​អ្នក​រឹងមាំ និង​ការពារ​ស្បែក​។ សូម្បី​តែ​គ្រាប់​វ៉ាល់​ណាត់ ក៏​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ដែរ​។​ កង្វះ​ជាតិ​ខ្លាញ់​ល្អ អាច​បណ្តាល​ឲ្យ​អ្នក​រងារ និង​ឆាប់​ផ្តាសាយ​។​

​ប្រេង​ដូង ប្រេង​អូ​លីវ ប័រ អាស៊ីត​ខ្លាញ់​អូ​មេហ្កា​បី ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ខ្លាញ់ ដែល​អ្នកត្រូវការ​។ វា​អាច​ជួយ​ការពារ​អ្នក ពី​ជំងឺ​នានា​ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​បេះដូង​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។